កំពត ៖ កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋានក្រុងកំពតបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ នៅថ្ងៃពុធ ០២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ វេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១- ឈ្មោះ តង ចាន់ ភេទប្រុស អាយុ ២៣ឆ្នាំ និងទី២-ឈ្មោះ ប៉ូ ស្រីនា ភេទស្រី អាយុ២២ឆ្នាំ អ្នកទាំងពីរនៅភូមិព្រែកប្រស់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាងរួមមានៈ ថ្នាំញៀនបានចំនួន ០២ កញ្ចប់តូច ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕