ទីតាំង​ភ្នាល់បាល់​តាម​ប្រព័ន្ធ​ Online​ មួយ​កន្លែង​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​ ៦​នាក់​

04-January-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​ ៖​ ទីតាំង​ភ្នាល់បាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ Online​ មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ជ្រោយចង្វារ​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ ពាណិជ្ជកម្ម​ ចុះ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ ផ្ទះ​លេខ​V27A ផ្លូវ​55CV​ ភូមិ​៣​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ដោយ​បានការ​អនុញ្ញាត​ពី​លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​លោក​លោក​ ស៊ា​ង​ ហៃ​ ក្រឡាបញ្ជី​ព្រះរាជអាជ្ញា​រង​។​

​លោក​វរសេនីយ៍ឯក​ សៀម​ សុ​ត្ថា​វុ​ធ​ អធិការ​ខណ្ឌ​ជ្រោយចង្វារ​បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ពូន​ សុខ​លី​តា​ ភេទ​ស្រី​,​ ទី​២-​ ឈ្មោះ​ ពូន​ សុខរ​ស្សា​ ភេទ​ស្រី​,​ ទី​៣-​ ឈ្មោះ​ ជួន​ ណា​លី​ន​ ភេទ​ស្រី​ និង​ទី​៤-​ ឈ្មោះ​សូ​ បញ្ញា​ ភេទ​ស្រី​កំពុង​អង្គុយ​លេង​នៅ​មុខ​កុំព្យូទ័រ​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​។​

​វត្ថុ​តាង​ដកហូត​រួម​មាន​៖​ កុំព្យូទ័រ​ចំនួន​០៣​គ្រឿង​(​កំពុង​ដំណើរការ​),​ លេប​ផ​ប​ចំនួន​មួយ​គ្រឿង​,​ ម៉ាស៊ីន​ព្រី​ន​ចំនួន​មួយ​គ្រឿង​,​ ទូរស័ព្ទ​ដៃ​ចំនួន​១៣​គ្រឿង​,​ Iphone5​ ចំនួន​០៤​គ្រឿង​,​ Iphone6​ plus​ចំនួន​មួយ​គ្រឿង​,​ Iphone7​ ចំនួន​មួយ​គ្រឿង​,​ Nokia​ ចំនួន​០៣​គ្រឿង​,​ Oppo​ចំនួន​០៣​គ្រឿង​។​

បន្ទាប់​មក​នៅ​វេលា​ម៉ោង​១៩​និង​៤០​នាទី​ កម្លាំង​ខាងលើ​ក៏​បាន​ចុះ​មក​ឆែកឆេរ​នៅ​ចំណុច​ខុន​ដូ​ កាឡាក់ស៊ី​ រ៉េ​ស៊ី​ដឺ​ន​ ផ្លូវជាតិ​លេខ​៦​ ភូមិ​៣​ សង្កាត់​ជ្រោយចង្វារ​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ក៏​បាន​ឃាត់ខ្លួន​បាន​០២​នាក់​បន្ថែម​ទៀត​រួម​មាន​ទី​១-​ ឈ្មោះ​ Lee​ leang​ kiat​ និង​ទី​២-​ ឈ្មោះ​Yen​ chun​ wat​ ជនជាតិ​ MALAYSIA ​ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ខាងលើ​តាម​ការ​ចង្អុលបង្ហាញ​របស់​ឈ្មោះ​ ពូន​ សុខ​លី​តា​ ហើយ​បាន​ធ្វើការ​ដកហូត​៖ laptop​ចំនួន​០២​គ្រឿង​ សៀវភៅ​របៀប​មើល​គេហទំព័រ​មួយ​ចំនួន​,​ ប្រាក់​ដុល្លារ​ចំនួន​១១៨៧៩​ដុល្លារ​ ជា​របស់​ឈ្មោះ​Lee​ Leang​ kiat​ទូរស័ព្ទ​ចំនួន​០៣​គ្រឿង​(Iphone6​ចំនួន​មួយ​គ្រឿង​,​ Iphone7​ មួយ​គ្រឿង​ និង​ motola​ចំនួន​មួយ​គ្រឿង​)​ laptop​ Ganer​ចំនួន​មួយ​គ្រឿង​,​ ប្រាក់​ដុល្លារ​១៨៨​ដុល្លារ​ (​ជា​របស់​ឈ្មោះ​Yen​ Chun​ wat)​ស​ម្ភារខាងលើ​បាន​ប្រគល់​អោយ​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​​ល្បែង​ពាណិជ្ជកម្ម​ ៕


ចំនួនអ្នកទស្សនា

    20635797

  • ថ្ងៃនេះ11671
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78191
  • ខែនេះ193341
  • ឆ្នាំនេះ193341
  • សរុប20635797