ជនសង្ស័យ​១០​នាក់​ត្រូវ​កម្លាំង​នគរបាល​គ្រឿងញៀន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​

04-January-2018 | ដោយ ពលមនសិការ

សៀមរាប​ ៖​ កាលពី​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៨​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក​ ចំណុះ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ចុះ​បង្ក្រាប​ករណី​ចាត់ចែង​និង​សំរួល​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ស្ថិត​នៅ​ភូមិ​ខ្វៀន​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ និង​ចំណុច​ភូមិ​ស្ទឹង​ ឃុំ​បាគង​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​

​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​១០​នាក់​៖​ ទី​១-​ឈ្មោះ​ ស្រី​ កុសល​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ខ្វៀន​ សង្កាត់​គោក​ចក​ ក្រុង​/​ខេត្តសៀមរាប​ ប្រើប្រាស់​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ទី​២-​ ឈ្មោះ​ វ៉​ន​ វ​ណ្ណាត​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្តសៀមរាប​ ចាត់ចែង​ និង​សំរួល​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ទី​៣-​ឈ្មោះ​ ណាប់​ ភី​រុណ​ ហៅ​ជ្រូក​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​មណ្ឌល​៣​ សង្កាត់​ស្ល​ក្រាម​ ក្រុង​ ខេត្តសៀមរាប​ ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ទី​៤-​ឈ្មោះ​ វង​ បូ​រិ​ន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​តា​ត្រាវ​ ឃុំ​កន្ទ្រាំ​ង​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ រក្ស​ទុក​និង​ជួញដូរ​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ទី​៥-​ ឈ្មោះ​ លី​ រ៉ា​ភី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ស្រិត​ខាងលិច​ ឃុំ​កន្ទ្រាំ​ង​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទី​៦-​ ឈ្មោះ​ លី​ តា​ល់​សុខុម​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ស្រិត​ខាងលិច​ ឃុំ​កន្ទ្រាំ​ង​ ស្រុក​ប្រាសាទបាគង​ ខេត្ត​ សៀមរាប​ ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ទី​៧-​ ឈ្មោះ​ រិ​ទ្ធ​ វ​ណ្ណី​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ស្រិត​ខាងលិច​ ឃុំ​កន្ទ្រាំ​ង​ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ទី​៨-​ ឈ្មោះ​ មើ​យ​ វិ​ន​ ភេទ​ប្រុស​ ឆ្នាំ​អាយុ​១៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ស្រិត​ខាងលិច​ ឃុំ​កន្ទ្រាំ​ង​ ស្រុក​ប្រាសាទបាគង​ ខេត្ត​ សៀមរាប​ចាត់ចែង​និង​សំរួល​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ ទី​៩-​ ឈ្មោះ​ បាង​ ឆា​នុ​ន​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ស្រិត​ខាងលិច​ ឃុំ​កន្ទ្រាំ​ង​ ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​ ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ និង​ទី​១០-​ ឈ្មោះ​ ឈឿ​ន​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ភូមិ​ស្រិត​ខាងលិច​ ឃុំ​កន្ទ្រាំ​ង​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ ចាត់ចែង​ មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។​

​វត្ថុ​តាង​ដកហូត​មានៈ​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹក​ក​ចំនួន​០៧​កញ្ចប់​ ស្មើនឹង​ទំងន់​០,៨​ក្រាម​ទាំង​សំបក​ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​។​

​កម្លាំង​នគរបាល​ជំនាញ​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ថ្ងៃ​ទី​០៤​ ខែមករា​ ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​បន្ត​ ៕

ចំនួនអ្នកទស្សនា

    20636597

  • ថ្ងៃនេះ12471
  • ម្សិលមិញ10851
  • សប្តាហ៍នេះ78991
  • ខែនេះ194141
  • ឆ្នាំនេះ194141
  • សរុប20636597