ភ្នំពេញ ៖ ជនជាតិវៀតណាម៩នាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជាគ្មានឯកសារគ្រប់គ្រាន់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅទីតាំងផ្ទះទិញអេតចាយភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
លោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យបានឲ្យដឹងថាកម្លាំងការិយាល័យរបស់លោកសហការជាមួយកម្លាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងកម្លាំងមូលដ្ឋាន មានការសម្របសម្រួលផ្លូវច្បាប់ដោយ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញ ពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន០៩នាក់ ស្រី០៤នាក់ គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕