កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង​សហ​ការណ៍​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​

05-January-2018 | ដោយ ពលមនសិការ

​សៀមរាប​ ៖​ នៅ​ថ្ងៃ​សុក្រ​ ៤​រោ​ជ​ ខែបុស្ស​ ឆ្នាំរកា​ ព​.​ស​២៥៦១​ ត្រូវ​និង​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៨​និង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់​ភ្លុក​ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជលផល​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​និង​កម្លាំង​សហគមន៍​បាន​ចេញ​បង្ក្រាប​បទល្មើស​នេសាទ​ស្ថិត​នៅ​ចំនុច​ចម្ការឪឡឹក​ និង​វ​ល្ល៍​ប្រេង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​កំពង់​ភ្លុក​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។​

​ជា​លទ្ធផល​បង្ក្រាប​បាន​មាន​ដូច​ជា​៖​ ក្បាល​បរ​ចំនួន​ ៨​ក្បាល​សាច់​បរ​ចំនួន​ ១២០០​ម៉ែត្រ​,​ ចំរឹង​ចំនួន​៤០០​ដើម​ស្បៃ​មុង​ចំនួន​ ១៤​ក្បាល​,​ របាំង​សាច់​ស្បៃ​ចំនួន​៥៤០​ម៉ែត្រ​និង​បាន​ចាក់​លែង​កូន​ត្រី​ចំនួន​ ២០​គីឡូក្រាម​ចូល​ក្នុង​ទឹកទន្លេ​វិញ​ ៕

ចំនួនអ្នកទស្សនា

    21142187

  • ថ្ងៃនេះ1421
  • ម្សិលមិញ5511
  • សប្តាហ៍នេះ35121
  • ខែនេះ97551
  • ឆ្នាំនេះ699731
  • សរុប21142187