រថយន្ត​បែន​ដឹក​ដី​បើក​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​ស្រុក​អង្គស្នួល​

06-January-2018 | ដោយ ពលមនសិការ

កណ្តាល​ ៖​ បុរស​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​ កាលពី​ថ្ងៃ​ទី​០៥​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោ​១១​និង​២០​នាទី​ ចំណុច​ភូមិ​ថ្នល់ទទឹង​ ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ ផ្លូវជាតិ​លេខ​៤១​ ចន្លោះ​គីឡូម៉ែត្រ​១-២​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ស​ថា​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​០១​គ្រឿង​ ម៉ាក​គប់​មូល​ C៥០​ ពណ៌​ទឹកប៊ិច​ចាស់​
​គ្មាន​ពាក់​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ អ៊ូ​ ជន​ ភេទ​ប្រុស​ អាយុ​៣១​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ទីលំនៅ​ភូមិ​បង្កើយ​ ឃុំ​សំបូរ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ មុខរបរ​កសិករ​ (​ម៉ូតូ​គ្មាន​មួក​គ្មាន​កញ្ចក់​)​ ដែល​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​(​ថ្នល់ទទឹង​ទៅ​ស្ពាន​គុណគ្រូ​)​ លុះដល់​ចំណុច​ខាងលើ​ បាន​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​០១​គ្រឿង​ទៀត​ មិនដឹង​ម៉ាក​ មិន​ស្គាល់​អត្តសញ្ញាណ​ (​អ្នកបើកបរ​ បើក​រត់គេច​បាន​)​ បណ្ដាល​អោយ​ដួល​ទៅ​លើ​ផ្លូវ​ ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​០១​គ្រឿង​ទៀត​ ម៉ាក​ ហ៊ី​យ៉ា​ន់​ដាយ​ ប្រភេទ​យ៉ី​ឌុ​ប​ (​បែន​)​ ពណ៌​ស​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3B-6326​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ រត់គេច​ខ្លួន​បាត់​ដែល​បើក​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​(​ស្ពាន​គុណគ្រូ​ទៅ​ថ្នល់ទទឹង​)​បណ្ដាល​អោយ​កិន​អូស​ ចំងាយ​១៤​ម៉ែត្រ​ រង​របួសធ្ងន់​(​ស្លាប់​នៅ​មន្ទី​ពេទ្យ​ )​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ ។​


​សេ​ក្តី​ស​ន្ឋិ​ដ្ឋា​ន​ ករណី​នេះ​បណ្តាល​មក​ពី​អ្នកបើកប​រថយន្ត​បើកបរ​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។​ ចំពោះ​សព​កម្លាំង​ជំនាញ​ បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ ។


​ក្រោយ​ពេល​កើតហេតុ​ជំនាញ​បាន​ប្រមូល​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ដើម្បី​កសាង​សំណុំ​រឿ​តាម​និ​តិ​វិធី​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20637277

  • ថ្ងៃនេះ221
  • ម្សិលមិញ12921
  • សប្តាហ៍នេះ221
  • ខែនេះ194821
  • ឆ្នាំនេះ194821
  • សរុប20637277