ស្រវឹង​បើករថយន្ត​បុក​ គោ​យន្ត​កន្ត្រៃ​ បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ស្រាល​៤​នាក់​

08-January-2018 | ដោយ ពលមនសិការ

ឧត្តរមានជ័យ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​រវាង​រថយន្ត​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ស្រាល​៤​នាក់​ កាលពី​ថ្ងៃ​ទី​០៧​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ២១​និង​២០​នាទី​ នៅ​ចំណុច​ផ្លូវលំ​ខាងជើង​វត្ត​បុ​ស្បូវ​ដែល​ស្ថិត​ក្នុង​ ភូមិ​បុ​ស្បូវ​ សង្កា​ត់បុ​ស្បូវ​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។​

​មន្ត្រី​នគរបាល​ខេត្តឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក​កា​ម៉ា​រី​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2C-​ 3808​ បើកបរ​ដោយ​ឈ្មោះ​ ភិ​ម​ រឿ​ន​ ភេទ​ប្រុស​ អាយុ​ ៤៣​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិក​ណ្តែ​ក​ សង្កាត់​សំរោង​ ក្រុង​សំរោង​ បើកបរ​ពី​ត្បូង​ទៅ​ជើង​ មិន​បណ្តាល​អោយរ​ងរ​បួស​នោះ​ទេ​ ពេល​មក​ដល់​កន្លែង​កើតហេតុ​បាន​បុក​ជាមួយ​ គោ​យន្ត​កន្ត្រៃ​បើកបរ​ដោយ​ ឈ្មោះ​ ប៉ា​ ទិ​ក​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ (​របួសស្រាល​)​ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​រួម​មាន​ទី​១-​ឈ្មោះ​ អ៊ិ​ក​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ (​របួសធ្ងន់​)​ ទី​២-​ ឈ្មោះ​ លំ​ ជិន​ ភេទ​ស្រី​ អាយុរ​ ៣៤​ឆ្នាំ​ (​របួសស្រាល​)​ អ្នក​ទាំង​ ០៣​នាក់​ រស់នៅ​ភូមិ​ ក្រសាំង​ សង្កា​ត់បុ​ស្បូវ​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។​

​ក្រោយ​កើតហេតុ​ កម្លាំង​ជំនាញ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​ខេត្ត​។​ មូលហេតុ​ រថយន្ត​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ បើក​ ជែង​លើ​សិទ្ធ​អ​ទិ​ភាព​។​ ចំណែក​វត្ថុ​តាង​យក​មក​ រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​ រង​ចាំ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​និ​តិ​វិធី​ ៕​ 

 

ចំនួនអ្នកទស្សនា

    20637157

  • ថ្ងៃនេះ101
  • ម្សិលមិញ12921
  • សប្តាហ៍នេះ101
  • ខែនេះ194701
  • ឆ្នាំនេះ194701
  • សរុប20637157