កំពង់ចាម ៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបានអញ្ជើញចូលរួមពិធីមេទ្ទីញ រម្លឹកខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជម្នះ ៧មករា ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមនិងជាអនុប្រធានទី១ ការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ព្រះសង្ឃ យាជីតាជី បងប្អូនខ្មែឥស្លាមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៧៥០០នាក់ ៕