ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃច័ន្ទ ០៧រោច ខែបុស្សឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី០៨ ខែ មករា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៣០នាទី នៅចំណុចផ្លូវបេតុង ស្ថិតនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានឲ្យដឹងថាជនសង្ស័យទី១- ឈ្មោះ វុធ បូរីន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២-ឈ្មោះ គង់ ថានី ហៅ (ជាតិ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅស្ថិតនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ(ជួញដូរ) និងទី៣-ឈ្មោះ ចក់ វៃ ហៅ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្ថិតនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យ៖ ក្រាមពណ៌សថ្លាចំនួន ០១ កញ្ចប់ថង់តូច។
លោកអធិការបន្តថាមុនពេលឃាត់ខ្លួនកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកកំពឹស បានធ្វើការល្បាតក្នុងមូលដ្ឋានសហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌដង្កោដល់ចំណុច ផ្លូវបេតុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃើញជនសង្ស័យម្នាក់ឈ្មោះគង់ ថានី ហៅជាតិ ភេទប្រុស អាយុ១៨ឆ្នាំ កំពុងដើរលើផ្លូវបេតុង ហើយសមត្ថកិច្ចយើងមានការសង្ស័យក៏បានហៅអោយឈប់ ធ្វើការសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកកំពឹសតាមនីតិវិធីច្បាប់។ ក្រោយពីការសាកសួរ ជនសង្ស័យខាងលើបានប្រាប់អោយសមត្ថកិច្ចយើងស្គាល់ពី អត្តសញ្ញាណជនសង្ស័យចំនួន០២នាក់ ដែលជាអ្នកជួញដូរថ្នាំញៀនយ៉ាងសកម្ម ទី១-ឈ្មោះ វុធ បូរីន ភេទប្រុស អាយុ៣៤ឆ្នាំ ទី២-ឈ្មោះ ចក់ វៃ ភេទប្រុស អាយុ២៩ឆ្នាំ បង្ក្រាបបាន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៣០នាទី ត្រង់ចំណុចផ្ទះរបស់ឈ្មោះ វុធ បូរិន ភេទប្រុស ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានធ្វើការ ឆែកឆេររកឃើញក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ថង់តូចដែរជនសង្ស័យឈ្មោះវុធ បូរិន បានទំលាក់ចោលនៅខាងក្រោមផ្ទះ ដែលសមត្ថកិច្ចយើងរកឃើញរួមនិងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ថងសម្រាបច្រកថ្នាំញៀនមួយចំនួនហើយសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យខាងលើរួមនិងវត្ថុតាងយកមកធ្វើកាសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកកំពឹសតាមនីតិវិធីច្បាប់តែម្ដង ៕