កំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកំពង់សៀមបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨។ ជនសង្ស័យត្រូវបានលោក គឹម លុយ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ២៦ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទពីបទ ហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានបង្ក្រាប ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។
ឈ្មោះ ផល ម៉ារ៉ាឌី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ទៅតាមបញ្ញត្តិច្បាប់មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ៕