ជនសង្ស័យ​៤​នាក់​ស្រវឹងស្រា​ ប្រើ​ហិង្សា​មក​លើ​សមត្ថកិច្ច​ត្រូវ​ឃាត់ខ្លួន​

09-January-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ ជនសង្ស័យ​៤​នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​ (​ប្រើ​ដៃ​វាយ​មក​លើ​សមត្ថកិច្ច​បណ្តា​ឲ្យ​របួស​)​ កាលពី​យប់​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​មុខ​ហាង​ស៊ុ​ភើ​ស្ត័​រ​ ផ្លូវ​១៩៨៦​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ទោ​ ហួរ​ ម៉េ​ង​វ៉ាង​ អធិការ​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទី​១-​ឈ្មោះ​ ម៉ៅ​ ឃី​ត​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សន្តិសុខ​PCS​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ព្រែក​ទាល់​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ទី​២-​ឈ្មោះ​ ដុំ​ ចំរើន​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សន្តិសុខ​PCS​ ស្នាក់​នៅ​សង្កាត់​បឹង​កក់​២​ ខណ្ឌ​ទួល​ ទី​៣-​ឈ្មោះ​ ស៊ុំ​ នី​មើ​ត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​សន្តិសុខ​MPA​ ស្នាក់​នៅ​បន្ទប់​ជួល​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ និង​ទី​៤-​ឈ្មោះ​ ដុំ​ ម៉ា​លី​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ចុងភៅ​ ស្នាក់​នៅ​បន្ទប់​ជួល​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វា​។​

​លោក​អធិការ​បន្ត​ថា​មុន​ពេល​កើតហេតុ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ ជាតិ​អាល់កុល​ នៅ​ចំណុច​ខាងលើ​ ឃើញ​ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់​ ដើរ​តាម​ផ្លូវ​ ក្នុង​ស្ថានភាព​ស្រវឹង​ ហើយ​បាន​ហៅ​ជនសង្ស័យ​ ឲ្យ​ឈប់​ធ្វើ​ណែនាំ​និង​ត្រួត​ពិន​ត្យ​ជាតិ​អាល់កុល​ ស្រាប់តែ​ក្រុម​ជនសង្ស័យ​ទាំង​០៤​នាក់​ បាន​ប្រើ​ដៃ​វាយ​មក​លើ​សមត្ថកិច្ច​យើង​កំពុង​ប្រតិបត្តិការ​។​ បន្ទាប់​មក​សមត្ថកិច្ច​បាន​យើង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20637067

  • ថ្ងៃនេះ11
  • ម្សិលមិញ12921
  • សប្តាហ៍នេះ11
  • ខែនេះ194611
  • ឆ្នាំនេះ194611
  • សរុប20637067