ភាគី​កម្ពុជា​-​ថៃ​បាន​ជួប​ពិភាក្សា​ការ​អភិវឌ្ឍ​សម្ព័ន្ធ​មន្ត្រី​ភាព​រវាង​ខេត្ត​ទាំង​ពីរ​ជាប់​ជាយ​ដែន​

09-January-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៨​ ភាគី​កម្ពុជា​-​ថៃ​បាន​ជួប​ពិភាក្សា​ការ​អភិវឌ្ឍ​សម្ព័ន្ធ​មន្ត្រី​ភាព​រវាង​ខេត្ត​ទាំង​ពីរ​ជាប់​ជាយ​ដែន​ដើម្បី​ពង្រឹង​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​ នៅ​សាលា​ខេត្តបន្ទាយមានជ័យ​។​

ក្នុង​កិច្ច​ពិភាក្សា​ភាគី​កម្ពុជា​មាន​លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​និង​ភាគី​ថៃ​លោក​ ផ​ន​ផុ​ច​ ផេ​ន​ផាត​ អភិបាលខេត្ត​ស្រះ​កែវ​ និង​មន្ត្រីរាជការ​និង​មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ទាំង​ពីរ​ភាគី​បាន​ចូលរួម​។​

​ក្នុង​ឱកាស​នោះ​លោក​ សួន​ បវរ​ បាន​មាន​ប្រសាសន៍​ស្វាគមន៍​ថា​ ខេត្តបន្ទាយមានជ័យ​មាន​៩​ស្រុក​-​ក្រុង​ហើយ​មាន​៦​ស្រុក​/​ក្រុង​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ​មាន​ ស្រុក​ម៉ា​ឡៃ​ ស្រុក​អូរ​ជ្រៅ​ ក្រុង​ប៉ោយ​ប៉ែ​ត​ ស្រុក​អូរ​ជ្រៅ​ ស្រុក​ស្វាយចេក​ ស្រុក​ថ្មពួក​។​
​ ​
​លោក​បាន​បញ្ជាក់​ថា​ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​រវាង​ខេត្ត​ទាំង​ពីរ​ពិសេស​សម្ព័ន្ធភាព​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ភាគី​ថៃ​ខេត្ត​ស្រះ​កែវ​រក្សា​បាន​និង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ឯករាជ្យ​ភាព​ អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​ និង​មានការ​ទំនាក់ទំនង​ល្អ​វិស័យ​ពាណិជ្ជកម្ម​ ឧស្សាហកម្ម​ សិក្សាធិការ​ សុខាភិបាល​ ទេសចរណ៍​ វប្បធម៌​ កីឡា​ សាសនា​។​
​ ​
​លោក​ សួន​ បវរ​ បាន​បញ្ជាក់​ថា​ កន្លង​មក​ភាគី​ទាំង​ពីរ​តែងតែមាន​កិច្ចប្រជុំ​ប្តូរ​វេន​គ្នា​ការ​ធ្វើ​ទស្ស​កិច្ច​សិក្សា​ និង​ការ​ពិភាក្សា​ដោះស្រាយ​ ដើម្បី​ទុបស្កាត់​នូវ​បទល្មើស​ឆ្លង​ដែន​ ដូច​ឆ្លង​ដែន​ខុសច្បាប់​ ការ​ជួញដូរ​មនុស្ស​ ការ​ជួញដូរ​គ្រឿងញៀន​ ការ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​ និង​គុណភាព​ជាដើម​។​
​ ​
​លោក​បាន​បញ្ជាក់​ថា​ ដើម្បី​អោយ​ច្រក​ទ្វារ​តំបន់​ព្រំដែន​៤៣​អាច​ដំណើរការ​ទៅ​បាន​ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​ស្នើរ​សុំ​អោយ​មានការ​ចូលរួម​ពី​ភាគី​ថៃ​ ដើម្បី​អោយ​ភាគី​ខាង​កម្ពុជា​អា​ចត​ភ្ជាប់​ផ្លូវ​ទៅ​ដល់​ចំណុច​ដែល​ត្រូវ​បើក​ច្រក​និង​ស្នើ​អោយ​ភាគី​ទាំង​ពីរ​អាច​ធ្វើ​ដំណើរ​ចេញចូល​ជា​ធម្មតា​តាម​ផ្លូវ​នេះ​វិញ​មុន​ដំណើរការ​បើក​ច្រក​ជា​ផ្លូវការ​។​
​ ​
​លោក​ សួន​ បវរ​ បាន​លើក​ឡើង​ថា​ជុំវិញ​ការ​ប្រើប្រាស់​បណ្ណ​ព្រំដែន​(BorderPass)​ កម្ពុជា​-​ថៃ​គំរូ​ថ្មី​ យោង​តាម​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ​ស្តី​ពី​ការ​ឆ្លង​ការ​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​។​ ដើម្បី​សម្រួល​និង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​ខេត្ត​ជាប់​ជាយ​ដែនកម្ពុជា​ថៃ​ ៕​ 


ចំនួនអ្នកទស្សនា

    20637487

  • ថ្ងៃនេះ431
  • ម្សិលមិញ12921
  • សប្តាហ៍នេះ431
  • ខែនេះ195031
  • ឆ្នាំនេះ195031
  • សរុប20637487