ភ្នំពេញ ៖ ជនជាតិហ្គាណាម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនបញ្ជូនទៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីផឹកស្រាស្រវឹង ហើយស្រែកឡូឡា ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ក្នុងក្បូនគណៈប្រតិភូកិច្ចប្រជុំ មេគង្គ-ឡានឆាង កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាជនបរទេសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ FRANCIS KUSI YEBOAH ជនជាតិហ្គាណា។
កម្លាំងការិយាល័យបានសាកសួរ និងត្រួតពិនិត្យឯកសារឃើញថា គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធី ៕