កំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ត្រី ជុន ថារិទ្ធ ស្នងការរងខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាជនសង្ស័យប្រុសស្រីចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
ករណីទី១-កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង០៩និង២០នាទី សមត្ថកិច្ចបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ស្រីម្នាក់។
ករណីទី២-កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង៣០នាទី សមត្ថកិច្ចបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យម្នាក់។
ដកហូតវត្ថុតាងៈ ថ្នាំញៀន ICE ទម្ងន់ ២៣,១១ក្រាម, ជញ្ជីង០១គ្រឿង, ទូរស័ព្ទ ០៦គ្រឿង, ឧបករណ៍វេចខ្ចប់ និង សម្ភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕