ភ្នំពេញ ៖ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌដូនពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្នាន និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញនឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ នៅហាងកាត់សក់ អ៊ុតសក់ ក្នុងផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី។
លោកអនុសេនីយ៍ឯក វង្ស ខេមរា ជានាយរងការិយាល័យ បានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើ ពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន២០នាក់ (ស្រី១៣នាក់) គ្មានលិខិតឆ្លងដែន ហើយត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕