ភ្នំពេញ ៖ ជនជាតិម៉ារ៉ុកម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ ឃាត់ខ្លួនបញ្ជូនទៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី យោងតាមបណ្តឹងប្រជាពលរដ្ឋរស់នៅជិតនោះ ពីបទដើរអុកឡុករករឿង គម្រាមដុតផ្ទះ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានឲ្យដឹងថាជនបរទេសដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ATT BAH YOSSET ជនជាតិម៉ារ៉ុក អាយុ៣៩ឆ្នាំ គ្មានលិខិតឆ្លងដែន។
កម្លាំងការិយាល័យបាន ឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕