ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ធ្វើ​បាន​តែ​ប្រជាពលរដ្ឋ​ខេត្ត​ជាប់​ជាយ​ដែន​ថៃ​តែ​ប្រជាពលរដ្ឋ​ខេត្ត​ដទៃ​សុំ​មាន​សិទ្ធ​ធ្វើ​ដូច​គ្នា​ដើម្បី​ជីវភាព​គ្រួសារ​

11-January-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ធ្វើ​បាន​តែ​ប្រជាពលរដ្ឋ​ខេត្ត​ជាប់​ជាយ​ដែន​ថៃ​តែ​ប្រជាពលរដ្ឋ​ខេត្ត​ដទៃ​សុំ​មាន​សិទ្ធ​ធ្វើ​ដូច​គ្នា​ដើម្បី​ជីវភាព​គ្រួសារ​មាន​ខ្លះ​ដេកចាំ​ធ្វើ​ជា​ច្រើន​ថ្ងៃ​មិន​ទាន់​បាន​បណ្ណ​។​

​ ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៨​នេះ​ ឃើញ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៥​ទៅ​២០​នាក់​ រង​ចាំ​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​មុខ​សាលា​ខេត្តបន្ទាយមានជ័យ​ខ្លះ​ចង​អង្រឹង​ដេកចាំ​និង​មាន​អីវ៉ាន​ពួក​គាត់​ប្រាប់​ថា​ មក​រង​ចាំ​ធ្វើ​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​នេះ​ខ្លះ​ជិត​១​ស​ប្តា​ហ៍​មក​ហើយ​ដែល​ភាគច្រើន​អ្នក​នៅ​ខេត្ត​ឆ្ងាយ​មក​រង​ចាំ​ធ្វើ​ដើម្បី​បន្តដំណើរ​ទៅ​ធ្វើ​ការងារ​ប្រទេស​ថៃ​។​
​ ​
​ប្រជាពលរដ្ឋ​ដែល​រង​ចាំ​បាន​សូម​ណូ​ម​ពរ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ ឬ​ក្រសួង​ជំនាញ​មេត្តា​អនុញ្ញាតិ​ឲ្យ​ប្រជាពលរដ្ឋ​ខេត្ត​ដទៃ​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ទៅ​រក​ការងារ​ធ្វើ​ប្រទេស​ថៃ​ដោយ​ស្របច្បាប់​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ដូច​ប្រជាពលរដ្ឋ​ខេត្ត​ជាប់​ជាយ​ដែន​។​

​សុំ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ខេត្តបន្ទាយមានជ័យ​មាន​សិទ្ធ​ធ្វើ​តែរ​ត់ទៅ​ចម្លងសំបុត្រ​កំណើត​នៅ​ស្រុក​-​ខេត្ត​ដទៃ​ដែល​ជួប​ការ​លំបាក​និង​អស់​សា​ហុយ​ច្រើន​សុំ​តែ​ថតចម្លង​សំបុត្រ​កំណើត​ជា​ការ​សម្រួល​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ខេត្តបន្ទាយមានជ័យ​មាន​សំបុត្រ​កំណើត​ខេត្ត​ដទៃ​។​

​លោក​ ជា​ សេង​អាន​ នាយក​រដ្ឋបាល​សាលា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​ ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​(CAMBODIA.THAILAND​ BORDERPASS)​នេះ​គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ក្រសួងមហាផ្ទៃ​បានអោយ​សាលា​ខេត្តបន្ទាយមានជ័យ​ចាប់ផ្តើម​ធ្វើ​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តបន្ទាយមានជ័យ​មាន​សិទ្ធ​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​០២​ ខែមករា​ ឆ្នាំ​២០១៨​ រហូត​ដល់​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៨​នេះ​ ធ្វើ​ហើយ​ប្រគល់​ជូន​បាន​ជិត​៣០០​ប័ណ្ណ​ នៅ​ខ្លះ​ទៀត​កំពុង​បំពេញ​ឯកសារ​ ធ្វើ​ជូន​ជា​បណ្តើរៗ​។​

​លោក​ សួន​ បវរ​ អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ប្រាប់​ថា​ ដោយ​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃ​ទី​១១​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៥​ រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍​ស្តី​ពី​ការ​ឆ្លងកាត់​ព្រំដែន​។​ លិខិត​លេខ​២៩៦៥MFA-IC/LC4​ចុះ​ថ្ងៃ​ទី​០១​ ខែធ្នូ​ឆ្នាំ​២០១៧​ របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​ លិខិត​លេខ​៤៥៩១​ អរ​ប​ ចុះ​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៧​ របស់​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​។​

​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​ទីលំនៅ​អចិន្ត្រៃយ៍​ក្នុង​ខេត្ត​អោយ​ជ្រាប​ថា​ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តល់​សេ​វាអោយ​កាន់តែ​មាន​ប្រសិទ្ធភាព​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​នៃ​សាលា​ខេត្តបន្ទាយមានជ័យ​តម្រូវ​អោយ​បងប្អូន​ដែល​ប្រើប្រាស់​នូវ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​គំរូ​ថ្មី​។​

​បំពេញ​លក្ខខណ្ឌ​បែបបទ​និង​នីតិវិធី​ដូច​ខាងក្រោម​៖​ ១-​ពាក្យ​ស្នើ​សុំ​ប័ណ្ណ​ព្រំដែន​១​ច្បាប់​ដោយ​មាន​បិត​រូបថត​ ចុះហត្ថលេខា​ ឬ​ផ្តិត​ស្នាម​មេដៃ​ស្តាំ​របស់​សាម៉ី​ខ្លួន​នៅ​លើ​ពាក្យ​ស្នើ​សុំ​ ២-​រូបថត​សា​ម៉ី​ខ្លួន​បច្ចុប្បន្ន​ទំហំ​៤X៦​ថត​ចំ​ពីមុខ​ គ្មាន​ពាក់មួក​ឬ​វ៉ែនតា​ចំនួន​២​សន្លឹក​ ៣-​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជា​តិ​ខ្មែរ​ថតចម្លង​ចំនួន​១​ច្បាប់​ ៤-​សេចក្តីចម្លង​សំបុត្រ​កំណើត​ឬ​សំបុត្រ​បញ្ជាក់​កំណើត​ចំនួន​១​ច្បាប់​ ៥-​សេចក្តីចម្លង​សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ​ចំនួន​១​ច្បាប់​ ៦-​រូបថត​កូន​ទំហំ​៤X៦​ចំនួន​២​សន្លឹក​ក្នុង​១​នាក់​(​ករណី​មានកូន​អាយុ​ក្រោម​១២​ឆ្នាំ​ដំណើរ​ជាមួយ​)​ ៧.​កម្រៃ​សេ​វាក្នុង​១​ច្បាប់​នៃ​ប័ណ្ណ​ព្រំដែន​ចំនួន​២០,០០០​រៀល​ ៨-​រយៈពេល​នៃ​ការ​ផ្តល់​សេ​វាយ៉ាង​យូរ​៥​ថ្ងៃ​បន្ទាប់​ពី​ទទួល​ពាក្យ​ស្នើ​សុំ​។​
​ ​
​មន្ត្រី​សាលាខេត្ត​ម្នាក់​បាន​បង្ហើប​ប្រាប់​ថា​ ការ​ធ្វើ​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ​នេះ​មាន​អ្នក​រត់ការ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ខេត្ត​ធ្វើ​ក្នុង​១​នាក់​យក​តម្លៃ​១៥០,០០០​រៀល​ ហើយ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​រកមុខ​ដើម្បី​ចាត់ការ​តាម​ច្បាប់​បើសិន​រក​ឃើញ​ ៕​ 

ចំនួនអ្នកទស្សនា

    20638047

  • ថ្ងៃនេះ991
  • ម្សិលមិញ12921
  • សប្តាហ៍នេះ991
  • ខែនេះ195591
  • ឆ្នាំនេះ195591
  • សរុប20638047