បន្ទាយមានជ័យ ៖ តំបន់អភិរក្សអាងត្រពាំងថ្មសត្វដែលកម្ររស់នៅមាន១៩ប្រភេទដល់ឆ្នាំ២០១៨នេះគ្រាលក្បាលក្រហមកើនឡើងដល់៤១៥ក្បាលដែលស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោក សុខ រិទ្ធី មន្ត្រីសាលាស្រុកភ្នំស្រុក និងជាប្រធានអភិរក្សសត្វគ្រាលក្បាលក្រហមអាងត្រពាំងថ្មបានប្រាប់នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ថា អាងត្រពាំងថ្មស្រុកភ្នំស្រុកក្នុងខេត្តបន្ទាយមានជ័យជាកន្លែងអភិរក្សសត្វដែលកម្រក្នុងលោកមានចំនួន១៩ប្រភេទក្នុងនោះសត្វល្មូនមានសត្វរម៉ាំង សត្វស្លាបសត្វគ្រាលក្បាលក្រហមគឺជាសត្វស្ទើដាច់ពូជ និងកម្រក្នុងលោកដែលកំពុងយកចិត្តទុកដាក់ការពារអភិរក្ស។
លោកបានបញ្ជាក់ថា តំបន់អភិរក្សអាងត្រពាំងថ្មស្រុកភ្នំស្រុកនេះដំបូងរកឃើញសត្វគ្រាលក្បាលក្រហមចំនួន៦០ក្បាលហើយត្រូវបានអអភិរក្សឡើងនៅឆ្នាំ២០០០ដោយអង្គការICS រហូតដល់ឆ្នាំ២០០៥អភិរក្សដោយអង្គការWCS(សមាគមន៍ការពារសត្វព្រៃប្រចាំកម្ពុជា)។
លោក សុខ រិទ្ធី បានបញ្ជាក់ថា៖បន្ទាប់មកគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញនិងនេសាទក្រោយមករាជរដ្ឋាភិបាលបានអោយក្រសួងបរិស្ថានគ្រប់គ្រងអភិរក្សដោយមន្ត្រីបរិស្ថាននិងមន្ត្រីជំនាញសាលាស្រុកភ្នំស្រុកនិងកងកម្លាំងពាក់ព័ន្ធរហូតដល់ឆ្នាំ២០១៨នេះសត្វគ្រាលក្បាលក្រហមសត្វដែលកម្រក្នុងកើនឡើងមានចំនួន៤១៥ក្បាល។
លោកបានបញ្ជាក់ថា៖សត្វគ្រាលក្បាលក្រហមនេះនៅអំឡុងខែកក្កដាគឺចេញពីតំបន់អភិរក្សអាងត្រពាំងថ្មទៅរកពងកូននៅខេត្តព្រះវិហារ ហើយនៅអំឡុងខែមករា សត្វគ្រាលក្បាលក្រហមក្រោយពេលពងកូនហើយត្រឡប់មកអាងត្រពាំងថ្មស្រុកភ្នំស្រុកវិញដើម្បីរស់នៅតំបន់អភិរក្សអាងត្រពាំងថ្ម។
លោក សុខ រិទ្ធី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងត្រូវចូលរួមថែរក្សានិងអភិរក្សសត្វគ្រាលក្បាលក្រហមដែលសត្វកម្រក្នុងលោកត្រូវការពារមិនត្រូវបាញ់សម្លាប់ដើម្បីរក្សាទុកសត្វដែលកម្រអោយមានទុកអោយកូនចៅជំនាន់ក្រោយបានឃើញនិងអភិរក្សសម្រាប់ទាក់ទាញភ្ញៀវជាតិអន្តរជាតិមកមើលសត្វដែលកម្រក្នុងលោករស់នៅ១៩ប្រភេទក្នុងអាងត្រពាំងថ្មស្រុកភ្នំស្រុក ៕