កណ្តាល ៖ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៤និង០៥នាទី នៅចំណុច ផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយកើតឡើងរវាងម៉ូតូ និង រថយន្តដែលមានទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ ម្នាក់ខូចខាតម៉ូតូធ្ងន់ មួយ គ្រឿង រថយន្តខូចខាតស្រាលមួយគ្រឿង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះបើកបរម៉ូតូ ឈ្មោះ សេត សៀត ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរនេសាទមានទីលំនៅភូមិចាមក្រោមឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បើកបរម៉ូតូ ម៉ាកហុងដា សេ១២៥ឆ្នាំ ផលិត២០១៥ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FG-4551 មានកញ្ចក់ អត់មួកការពារសុវត្តិភាពបើកបរមានទិសដៅ ពីជើង ទៅ ត្បូង(តាខ្មៅ-ជ្រៃធំ) បណ្តាលធ្វើអោយរងរបួសធ្ងន់ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកកោះធំ បានបុកជាមួយរថយន្តម៉ាកអ៊ីស៊ុយហ្ស៊ុយ ពណ៌ស ពាក់ស្លាកលេខរដ្ឋ ២៥.២.០៣២០បើកបរមានទិសដៅពីត្បូងទៅជើង បញ្ច្រាសទិសដៅគ្នា។ បើកបរដោយឈ្មោះ សឿម អង្គារាសី ភេទ ប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មន្ត្រីក្រសួង
សាធារណៈការផ្នែកធ្វើស្ពាន តាមបណ្តោយផ្លូវលេខ១១០ មានទីលំនផ្ទះលេខ២ ០E0 ផ្លូវលេខ១៤ភូមិទ្រាបួន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ( ឃាត់ខ្លួនសាកសួរ )។
សមត្ថកិច្ចបានបន្តថាមុនពេលកើតហេតុ ជនរងគ្រោះបើកបរម៉ូតូមានល្បឿនលឿន ជែងរថយន្ត
ស្របទិស ទៅបុករថយន្តដែលមានទិសដៅបញ្ច្រាសជាមួយ ។
ក្រោយកើតហេតុកម្លាំងជំនាញបានវាស់វែងរួចយកមធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំបណ្តោះអាសន្ធដើម្បីបន្តចាត់ការតាមនិតិវិធី។ឯសាកសពយើងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕