ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​ ពាក់ព័ន្ធ​ករណី​ហិង្សា​

12-January-2018 | ដោយ ពលមនសិការ

កំពង់ចាម​ ៖​ ករណី​ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ​ ឬ​អ​នីតិ​សង្វាស​ជន​ ដែល​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ បាន​បង្ក្រាប​ កាលពី​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៨​ ត្រូវ​បាន​លោកស្រី​ លី​ ម៉ា​រី​ណា​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​ ៣៣​ ចុះ​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៨​ សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ចំនួន​០១​នាក់​ ពី​បទ​ ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ន្ធ​ ឬ​អ​នីតិ​សង្វាស​ជន​ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ភូមិ​សំរោង​ ឃុំ​អូរ​ម្លូ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​ ។​

​ ​សូម​រំលឹក​ផង​ដែរ​ថាៈ​កាលពី​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០១៨​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ បាន​បង្ក្រាប​ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​។​

​ឈ្មោះ​ រឿ​ន​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ រត់​តាក់ស៊ី​ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​តាំង​ក្រាំង​ ឃុំ​ជី​បាល​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ និង​ទីលំនៅ​មុន​ពេល​ឃាត់ខ្លួន​នៅ​ភូមិ​សំរោង​ ឃុំ​អូរ​ម្លូ​ ស្រុក​ស្ទឹង​ត្រង់​ ខេត្តកំពង់ចាម​។​

​បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​ រួចរាល់​ហើយ​ នៅ​ថ្ងៃ​ទី​១០​ ខែមករា​ ឆ្នាំ​២០១៨​ ទៅ​តាម​បញ្ញត្តិ​ច្បាប់​មាត្រា​ ២២២​ នៃ​ក្រមព្រហ្មទណ្ឌ​៕​


ចំនួនអ្នកទស្សនា

    20637767

  • ថ្ងៃនេះ711
  • ម្សិលមិញ12921
  • សប្តាហ៍នេះ711
  • ខែនេះ195311
  • ឆ្នាំនេះ195311
  • សរុប20637767