រថយន្ត​បើក​កៀរ​រ៉ឺ​ម៉ក​ម៉ូតូ​បណ្តាល​ឲ្យ​របួសស្រាល​មនុស្ស​ ២​នាក់​ នៅ​ស្រុក​ព្រះស្តេច​

12-January-2018 | ដោយ ពលមនសិការ

​ព្រៃវែង​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ឆ្នាំ​២០១៨​ នៅ​ចំណុច​ភូមិ​ឡឹ​ក​ ឃុំ​រំចេក​ ស្រុក​ព្រះស្តេច​ លើ​ផ្លូវជាតិ​លេខ​១​ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បើក​កៀរ​រ៉ឺ​ម៉ក​ម៉ូតូ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AD-7864​ បើក​ដោយ​ឈ្មោះ​ ហែម​ ដា​រ៉ា​ ភេទ​ប្រុស​ អាយុ​៣៥ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​រោ​ធិ៍​ ឃុំ​ស្វាយ​អាណត្តិ​ ស្រុក​កំពង់​រោ​ធិ៍​ ខេត្តស្វាយរៀង​ បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្រប​ទិស​គ្នា​មក​ដល់​ចំ​ណុ​ខាងលើ​បាន​កៀរ​ម៉ូតូ​ម៉ាក​ SANYUN​សន្តោង​រ៉ឺ​ម៉ក​ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​បើក​ដោយ​ឈ្មោះ​អ៊ុំ​ បេ​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ រស់នៅ​ភូមិ​ក្រសាំង​ទង​ ឃុំ​អង្គរ​រាជ្យ​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​ បាន​ឌុ​ប​ឈ្មោះ​ ន​ង​ ច​ន្ធី​ ភេទ​ស្រី​ អាយុ​៥៤​ឆ្នាំ​ រស់នៅ​ភូមិ​ក្រសា​ជេ​ត​ ឃុំ​រំចេក​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​។​ ករណី​នេះ​បណ្តាល​អោយ​បើក​ម៉ូតូ​រ៉ឺ​ម៉ក​និង​អ្នក​រួម​តំណើរ​រង​របួសស្រាល​(​មិន​ពាក់មួក​សុវត្ថិភាព​)​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​បញ្ជូន​ទៅ​ពេទ្យ​អ្នក​លឿង​រីឯ​រថយន្ត​និង​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រំចេក​ ៕

ចំនួនអ្នកទស្សនា

    20637757

  • ថ្ងៃនេះ701
  • ម្សិលមិញ12921
  • សប្តាហ៍នេះ701
  • ខែនេះ195301
  • ឆ្នាំនេះ195301
  • សរុប20637757