បន្ទាយមានជ័យ ៖ ស្រុកភ្នំស្រុកអតីតជាតំបន់សមភូមិក្តៅកាលពីកំឡុង ឆ្នាំ១៩៧៩ ហើយចប្ចុច្បន្នកំពុងអភិវឌ្ឍន៍និងរីកចម្រើន។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុកបានប្រាប់ថាក្រោយពេលថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ននេះមានអភិបាលស្រុកចំនួន៩រូបមករួមមានទី១-លោក ឌុច សឿម ជាអភិបាលស្រុកភ្នំស្រុកចាប់ឆ្នាំ១៩៧៩ដល់១៩៨១ ទី២-លោក និត ឈុន ជាអភិបាលស្រុកភ្នំស្រុកចាប់ពី១៩៨២ដល់១៩៨៦ ទី៣-លោក កែវ រ៉ឺក អភិបាលស្រុកភ្នំស្រុកចាប់ឆ្នាំ១៩៨៧ដល់១៩៨៨ ទី៤-លោក ប៊ុន សុខ អភិបាលស្រុកភ្នំស្រុកចាប់ពីឆ្នាំ១៩៨៨ដល់១៩៩០ ទី៥-លោក គង់ លឿ ជាអភិបាលស្រុកភ្នំស្រុកចាប់ពីឆ្នាំ១៩៩១ដល់១៩៩៩ ទី៦-លោក គឹម ណន អភិបាលស្រុកភ្នំស្រុកចាប់ពីឆ្នាំ១៩៩៩ដល់២០០៦ ទី៧-លោក គី ឈួង ជាអភិបាលស្រុកភ្នំស្រុកចាប់ពីឆ្នាំ២០០៦ដល់២០០៨ ទី៨-លោក សេង គី ជាអភិបាលស្រុកភ្នំស្រុកចាប់ពីឆ្នាំ២០០៨ដល់២០១៦ និងទី៩-លោក យឹម សំណាង ជាអភិបាលស្រុកភ្នំស្រុកចាប់ឆ្នាំ២០១៦រហូតដល់បច្ចុប្បន្ននេះ។
លោកបានបញ្ជាក់ថា ស្រុកភ្នំស្រុកនៅឆ្ងាយពីទីរួមខេត្តបន្ទាយមានជ័យចម្ងាយ៥៦គីឡូម៉ែត្រខាងជើងជាប់ខេត្តឧត្តមានជ័យ និងខាងកើតជាប់ខេត្តសៀមរាបស្រុកភ្នំស្រុកមាន៦ឃុំ ៥៦ភូមិ មានប្រជាពលរដ្ឋ ១,៣៣០គ្រួសារ ប្រជាពលរដ្ឋសរុប៥៦,៩២៨នាក់(ស្រី២៧,៩២០នាក់) អាយុ១៨ឆ្នាំឡើងមានចំនួន៣៩,៤១៨នាក់ (ស្រី២០,០៦២នាក់) និងមានផ្ទៃដីសរុប៧៦,២៤៥ហិចតា ផ្ទៃដីបង្កបង្កើនផល២៩,៤៧៤ហិចតា ផ្ទៃដីចំការ៧,១៦៩ហិចតា ផ្ទៃដីភ្នំ១៩,៦៨៣ហិចតា ផ្ទៃដីបឹងបួរអាង១៨,៣៦៥ហិចតា ផ្ទៃដីលំនៅដ្ឋាន១,៥៥៤ហិចតា។
លោក យឹម សំណាង បានបញ្ជាក់ថា៖ក្រោយពេលប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញមានការរីកចម្រើនអភិវឌ្ឍន៍រាជរដ្ឋាភិបាលបានកសាងអគារសាលាស្រុកភ្នំស្រុក និងអគាររដ្ឋបាលសម្រាប់បម្រើសេវ៉ាប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានមានការរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ៕