ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌច្បារអំពៅបានបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន ចំនួន២ករណីនិងឃាត់ខ្លួនជនសង្ស័យ ២នាក់។
ករណីទី១ ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥និង៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ សៅ សេរីប៊ុនស្រៀន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ប្រហិត ស្នាក់នៅភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។
ដកហូតវត្ថុតាងរួមមាន៖ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច ម៉ូតូ១គ្រឿងម៉ាកHonda Dream C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1BF-2676 លេខតួ-លេខម៉ាស៊ីន 8296440។
ករណីទី២៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ២២និង៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្ត៍ច្បារ អំពៅ១ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជន សង្ស័យម្នាក់ នៅមុខផ្ទះលេខ៦០ ផ្លូវ៣៦៧ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ ចាន់ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ដកហូតវត្ថុតាងរួមមាន៖ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច ទូរស័ព្ទដៃ១គ្រឿង ម៉ាកSam Sung ពណ៌ខ្មៅ លេខស៊ីម 096 866 1255។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងកសាងឯកសារបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត ៕