ប្តី​ខឹង​ប្រពន្ធ​ចេញពីផ្ទះ​មិន​ប្រាប់​មក​វិញ​ប្តី​ទាញ​កាំបិត​ចាក់​ប្រពន្ធ​និង​កូនប្រុស​រង​របួសធ្ងន់​

15-January-2018 | ដោយ ពលមនសិការ

បាត់ដំបង​ ៖​ ករណី​ហិង្សា​ដោយ​ចេតនា​ក្នុង​គ្រួសារ​បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ​ ប៉ិច​ សំអាត​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ (​ជា​ឪពុក​និង​ជា​ប្តី​)​ បាន​ប្រើប្រាស់​កាំបិត​កាប់​ និង​ចាក់​ទៅ​លើ​ប្រពន្ធ​និង​កូន​បណ្ដាល​ឲ្យ​របួសធ្ងន់​កាលពី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ នៅ​ចំណុច​ឆ្លាក​ ភូមិ​ព្រៃ​ទទឹង​ ឃុំ​ឆ្នាល់មាន់​ ស្រុក​គាស់​ក្រឡ​ ។​

​លោក​វរសេនីយ៍ទោ​ ឆាង​ វណ្ណ​ឆៃ​ អធិការ​នគរបាល​ស្រុក​គាស់​ក្រឡ​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​២​នាក់​ រួម​មាន​ទី​១-​ឈ្មោះ​ ឈៀវ​ សា​ខន​ ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​ (​ប្រពន្ធ​)​ រង​របួស​ចំ​ត្រង់​ដោះ​ខាងស្តាំ​ចំនួន​១​កាំបិត​ និង​ទី​២-​ឈ្មោះ​ ខ្លូត​ សុខា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ (​កូនប្រុស​បង្កើត​)​ រង​របួស​ចំ​ត្រង់​ដៃ​ឆ្វេង​មួយ​កាំបិត​ និង​ជង្គង់​ស្តាំ​១​កាំបិត​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​។​

​លោក​អធិការ​បាន​បញ្ជាក់​ថា​ មូលហេតុ​គឺ​បណ្តាល​មក​ពី​បុរស​ជា​ប្តី​ខឹង​ប្រពន្ធ​ចាកចោល​ផ្ទះ​មិន​ប្រាប់​ ពេល​មក​វិញ​ក៏​ធ្វើ​សកម្មភាព​ចាក់​ទៅ​លើ​ប្រពន្ធ​ តែ​ត្រូវ​កូនប្រុស​ឃាត់​ក៏​បណ្តាល​ឲ្យ​រង​របួស​។​ បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​៕​

ចំនួនអ្នកទស្សនា

    20637577

  • ថ្ងៃនេះ521
  • ម្សិលមិញ12921
  • សប្តាហ៍នេះ521
  • ខែនេះ195121
  • ឆ្នាំនេះ195121
  • សរុប20637577