បុរស​ម្នាក់​ទៅ​ធ្វើ​ស្មៅ​ដំឡូង​មី​ ត្រូវ​ជ្រូកព្រៃ​ដេញ​ខ្វេះ​របួសធ្ងន់​

15-January-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​ ៖​ បុរស​វ័យ​៧១​ឆ្នាំ​ម្នាក់​ ទៅ​ធ្វើ​ស្មៅ​នៅ​ចំការ​ដំឡូង​មី​ ត្រូវ​ជ្រូកព្រៃ​ដេញ​ខ្វេះ​ បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ​ ករណី​នេះ​កើតឡើង​នៅ​ចំណុច​អូរ​រំចេក​ ស្ថិត​ក្នុងភូមិ​ សំឡាញ​ ឃុំ​ក្រពើ​ពីរ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​ កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៨​។​

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ប្រាក់​ អាន​ ភេទ​ប្រុស​ អាយុ​៧១​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ព្រឹក​កើតហេតុ​ គាត់​បាន​យក​ប្រដាប់ប្រដា​សម្រាប់​ធ្វើ​ស្មៅ​ ទៅ​ចំការ​ ក្នុង​គោលបំណង​ជម្រះ​ស្មៅ​ក្នុង​ចំការ​ដំឡូង​មី​ លុះ​ធ្វើ​បាន​មួយសន្ទុះ​ ស្រាប់តែ​ប្រទះ​ឃើញ​សត្វ​ជ្រូកព្រៃ​មួយ​ក្បាល​ កំពុង​គាស់​មើមដំឡូង​មី​ស៊ី​ លុះ​វា​ឃើញ​រូប​គាត់​ ជ្រូកព្រៃ​នោះ​ក៏​ដេញ​គាត់​ រត់​ពេញ​ចំការ​ តែ​សំណាងអាក្រក់​គាត់​បានរ​ត់ទៅ​ទាក់​និង​វ​ល្លិ៍​ដួល​ ទើបត្រូវ​ជ្រូកព្រៃ​ខ្វេះ​ត្រូវ​ត្រគៀក​ខាងឆ្វេង​មួយ​កន្លែង​ ក្បាល​មួយ​កន្លែង​ ដៃ​ឆ្វេង​មួយ​កន្លែង​ និង​ត្រូ​កំភួនជើង​ឆ្វេង​មួយ​កន្លែង​ បណ្តាល​ដេក​ដួល​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។​ បច្ចុប្បន្ន​ជន​រង​គ្រោះ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​វាល​វែង​ ៕

ចំនួនអ្នកទស្សនា

    21139967

  • ថ្ងៃនេះ4721
  • ម្សិលមិញ7231
  • សប្តាហ៍នេះ32901
  • ខែនេះ95331
  • ឆ្នាំនេះ697511
  • សរុប21139967