នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

15-January-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ៣​នាក់​ពាក់ព័ន្ធ​ករណី​ការ​ប្រើប្រាស់​គ្រឿងញៀន​។​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២១​និង​៣០​នាទី​នៅ​ចំណុច​មុខ​ផ្សារ​ស៊ិ​ន​ជូ​រី​ ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ស្ថិត​ក្នុងភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ យឹ​ម​ សា​រ៉ា​ន់​ អធិការ​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន​ទី​១-​ឈ្មោះ​ សុ​ន​ មួយ​ហៀ​ង​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ឫស្សី​ ឃុំ​ព្រះ​និ​ពាន្ធ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​ ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​,​ ទី​២-​ឈ្មោះ​ ផុ​ន​ រ៉ា​ឌី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ ឃុំ​ថ្មី​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ និង​ទី​៣-​ឈ្មោះ​ រឿ​ន​ ធា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ ឃុំ​ថ្មី​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​។​

​ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​រួម​មានៈ​ ក្រាម​ពណ៌​ស​ថ្លា​ ចំនួន​១​កញ្ចប់​ថង់​សង្ស័យ​មាន​តម្រុយ​ជា​គ្រឿងញៀន​ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​របស់​ឈ្មោះ​ សុ​ន​ មួយ​ហៀ​ង​,​ ម៉ូតូ​ចំនួន​២​គ្រឿង​ ម៉ាក​ SUZUKI​ NEX​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CH-6836​មួយ​គ្រឿង​ និង​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CX-7531​។​

​លោក​អធិការ​បន្ត​ថា​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ កម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរង​ សេង​ គន្ធ​ នៃ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ និង​ពង្រឹង​ច្បាប់​ចរាចរណ៍​នៅ​ចំណុច​មុខ​ផ្សារ​ស៊ិ​ន​ជូ​រី​ ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដោយពេល​នោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​យើង​បាន​ត្រួតពិនិត្យ​និង​ឆែកឆេរ​ លើ​ម៉ូតូ​ចំនួន​២​គ្រឿង​ ដោយ​មានការ​សង្ស័យ​ទើប​កម្លាំង​សមត្ថកិច្ច​នគរបាល​យើង​ បាន​ហៅ​ជនសង្ស័យ​ឲ្យ​ឈប់​រួច​ធ្វើការ​ឆែកឆេរ​ និង​ត្រួតពិនិត្យ​លើ​ខ្លួន​ប្រា​ណា​របស់​ជនសង្ស័យ​ រក​ឃើញ​វត្ថុ​តាង​ខាងលើ​។​ បន្ទាប់​មក​ទើប​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​រួម​នឹង​វត្ថុ​តាង​យក​មក​សួ​រនាំង​នៅ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ធ្វើការ​សាកសួរ​និង​ធ្វើតេស្ត​ទឹកនោម​។​
​ក្រោយ​ការ​សាកសួរ​និង​ធ្វើតេស្ត​ទឹកនោម​ របស់​ជនសង្ស័យ​ទាំង​៣​នាក់​ ជា​លទ្ធផល​បាន​បង្ហាញ​ថា​គឺ​មាន​ភាព​វិជ្ជមាន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    21140357

  • ថ្ងៃនេះ5111
  • ម្សិលមិញ7231
  • សប្តាហ៍នេះ33291
  • ខែនេះ95721
  • ឆ្នាំនេះ697901
  • សរុប21140357