សិស្សានុ​សិស្ស​អនុ​វិទ្យាល័យ​ជិត​១,០០០​នាក់​ បាន​ទទួល​ការ​ណែនាំ​ពី​ចំណី​ដែល​បរិភោគ​ប៉ះពាល់​សុខភាព​

16-January-2018 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៨​សិស្សានុ​សិស្ស​អនុ​វិទ្យាល័យ​ជិត​១,០០០​នាក់​ បាន​ទទួល​ការ​ណែនាំ​ពី​ចំណីអាហារ​ដែល​បរិភោគ​ប៉ះពាល់​សុខភាព​ដោយ​មន្ត្រី​កាំកុងត្រូល​ នៅ​អនុ​វិទ្យាល័យ​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​

​លោក​ ហុង​ លៀង​ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយ​មាន​ជ័​យ​បាន​មាន​ប្រសាសន៍​ថា​ ដោយ​មានការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដើម្បី​ពង្រឹង​ការងារ​សុខមាលភាព​ជូន​បងប្អូន​ប្រជា​ពល​ រដ្ឋ​ហើយ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​ទំនិញ​តាម​ទីផ្សារ​រក​ទំនិញ​ខូចគុណភាព​និង​ផ្សព្វផ្សាយ​ណែនាំ​ដល់​សិស្សានុ​សិស្ស​តាម​សា​ លា​រៀន​អោយ​មានការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​ការ​បរិភោគ​ចំណី​ អាហារ​។​

​លោក​បាន​បញ្ជាក់​ថា​ការ​ផ្សព្វផ្សាយ​និង​ណែនាំ​អប់រំ​ផលិតផល​ម្ហូបអាហារ​ដែល​ប៉ះពាល់​សុខភាព​សូម​ពិចារណា​មុន​នឹង​ជ្រើសរើស​ផលិតផល​ម្ហូបអាហារ​ណាមួយ​មក​បរិភោគ​។​

​លោក​ ហុង​ លៀង​ បាន​ណែនាំ​ដូច​ផលិតផល​ដែល​សំបក​វេច​ខ្ចប់​មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​ ត្រូវ​ចៀសវាង​ការ​ជ្រើសរើស​ផលិតផល​ម្ហូបអាហារ​ណាមួយ​មុន​និង​បរិភោគ​ត្រូវ​ពិនិត្យ​ការ​បរិច្ឆេទ​ ឬ​កំណត់​ការ​ប្រើប្រាស់​ គ្មាន​ស្លាក​សញ្ញា​ត្រឹមត្រូវ​ ក្លែងបន្លំ​គុណភាព​ចំណីអាហារ​ដាក់​លក់​គ្មាន​ការ​អនាម័យ​មាន​រុយ​រោម​ហុយធូលី​និង​កាក​សំណល់​ផ្សេងៗ​ ការ​ដាក់​តាំង​លក់​ជិត​ផលិតផល​គីមី​មាន​(​សាប៊ូ​ជី​កសិកម្ម​ ថ្នាំ​បាញ់​សម្លាប់​សត្វល្អិត​)​ ការ​ដាក់​លក់​ផ្ទាល់​ដី​ទីតាំង​ជិត​លូ​ទឹក​ស្អុយ​ កន្លែង​មាន​ភក់ជ្រាំ​ លក់​គ្មាន​អនាម័យ​ ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ ចំណីអាហារ​ដែល​មាន​សត្វល្អិត​ចម្លង​មេរោគ​។​

​លោក​ ស៊ា​ន​ ស៊ី​ណាត​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសា​ស៍អប់​រំ​ដល់​សិស្សា​នុ​សិស្សសាលា​អនុ​វិទ្យាល័យ​ព្រះនេត្រព្រះ​ជិត​១,០០០​នាក់​ ដែល​បាន​ចូលរួម​ត្រូវ​យល់​ដឹង​ចំណីអាហារ​ដែល​ប៉ះពាល់​សុខភាព​ប្រើប្រាស់​សារធាតុ​គីមី​មាន​ដូច​ជា​សម្រាប់​ធ្វើ​អោយ​មាន​ពណ៌​ស​ ស្រស់​ អោយ​ស្វិត​ ស្រស់​ឆើតឆាយ​ទាក់ភ្នែក​ អោយ​សាច់​ស្រស់​ទុក​បាន​យូរ​ អំបិល​ដែល​គ្មាន​ជាតិ​អ៊ីយ៉ូត​បណ្តាល​អោយ​មាន​ជំងឺ​ផ្សេងៗ​ ការ​ប្រើប្រាស់​សារជាតិ​គីមី​ពុល​ ឬ​ត្រាំ​ឬ​ស​ឈើ​ មាន​ជាតិពុល​ដែល​នាំ​អោយ​ប៉ះពាល់​សុខភាព​។​

​លោក​បាន​ណែនាំ​ដល់​សិស្សានុ​សិស្ស​មុន​បរិភោគ​ចំណីអាហារ​ត្រូវ​ពិនិត្យ​មើល​ផលិតផល​អោយ​បាន​ច្បាស់លាស់​ការពារ​សុខមាលភាព​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ ៕


ចំនួនអ្នកទស្សនា

    20645117

  • ថ្ងៃនេះ2271
  • ម្សិលមិញ5781
  • សប្តាហ៍នេះ8061
  • ខែនេះ202661
  • ឆ្នាំនេះ202661
  • សរុប20645117