មនុស្ស​ម្នាក់​របួសធ្ងន់​និង​ម៉ូតូ​ខូច​មួយ​កំណាត់​មុខ​ខណៈ​ជិះ​ម៉ូតូ​ប្រើ​ល្បឿន​ទៅ​បុក​ត្រាក់ទ័រ​ច្រាស់ទិស​

16-January-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​ ៖​ មនុស្ស​១​នាក់​បាន​របួសធ្ងន់​ត្រូវ​សង្គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​ជា​បន្ទាន់​ខណៈ​ជិះ​ម៉ូតូ​ទៅ​បុក​ត្រាក់ទ័រ​បញ្ច្រាសទិស​នៅ​លើ​ផ្លូវជាតិ​លេខ​៥​ កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២០​និង​៣០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៥​និង​១៤៦​ ស្ថិត​នៅ​ភូមិ​ត្រពាំង​រំដេញ​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិសាត់​ ។​

​បើ​តាម​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ឲ្យ​ដឹង​ថា​ អ្នក​ម៉ូតូ​បាន​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត​ ដោយ​ល្បឿន​លឿន​ ពេល​មក​ដល់​កន្លែង​កើតហេតុ​ ទំនងជា​បាត់​ម្ចាស់​ការ​ បាន​វេ​ចង្កូត​ម៉ូតូ​ទី​បុក​ជាមួយ​ត្រាក់ទ័រ​ច្រាស់ទិស​ក្នុង​ដំណើរ​ពី​កើត​ទៅ​លិច​ បណ្ដាល​ឲ្យ​ម៉ូតូ​ម៉ាក​(​ វ៉េវ​ )​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FQ-2699​ ខូច​មួយ​កំណាត់​ខាង​មុខ​។​ ហើយ​អ្នកបើកបរ​ដែល​គេ​ស្គាល់ឈ្មោះ​ លឹ​ម​ លន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​ត្រពាំង​រំដេញ​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្តពោធិសាត់​ (​ រង​របួសធ្ងន់​ )​ ត្រូ​ប​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រគរ​ ដើម្បី​សង្គ្រោះ​បន្ទាន់​។​

​មន្ត្រី​ដដែល​បន្ត​ថា​ ចំពោះ​អ្នកបើកបរ​ត្រាក់ទ័រ​ដែល​គេ​ស្គាល់ឈ្មោះ​ ជន​ សា​រ៉េ​ន​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ជាតិខ្មែរ​ រស់នៅ​ភូមិ​រលាប​ ឃុំ​រលាប​ ស្រុក​សំពៅ​មាស​ ខេត្តពោធិសាត់​ (​ ពុំ​មាន​រង​របួស​ទេ​)​ ។​

ក្រោយ​ពេល​កើតហេតុ​នគរបាល​ចរាចរណ៍​បាន​ប្រមូល​វត្ថុ​តាង​នៅ​និង​កន្លែង​កើតហេតុ​ទាំង​ម៉ូតូ​ និង​ត្រាក់ទ័រ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការ​ថ​ដ្ឋា​ន​ស្រុក​ក្រគរ​បន្ទាប់​ពី​វាស់វែង​រួច​ ៕

ចំនួនអ្នកទស្សនា

    20644997

  • ថ្ងៃនេះ2151
  • ម្សិលមិញ5781
  • សប្តាហ៍នេះ7941
  • ខែនេះ202541
  • ឆ្នាំនេះ202541
  • សរុប20644997