ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៧និង១៥នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានចាប់ខ្លួនស្ត្រីម្នាក់តាមដីកា នៅចំណុចភ្លើងស្តុបត្រឡោកបែក ផ្លូវ៥៩៨ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទឆបោក និងក្លែងបន្លំ ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៦១ ក្រុម៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ កាលពីពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៩០២ «ក១» ដ.ច.ន ចុះថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សន សុខលី ហៅ វ៉ិត ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១ង ផ្លូវបេតុង ក្រុមទី០៨ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ លក់គ្រឿងសង្ហារឹម។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕