ភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ)។ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យខាងលើបានធ្វើឡើងការពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី នៅចំណុចមុខមន្ទីរពេទ្យធ្មេញ បស្ចឹម ផ្លូវព្រះនរោត្តម សង្កាត់បឹង កេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស នៅចំណុចមុខក្រសួងកសិកម្ម ក្រុម៥១ ភូមិ៩ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ អ៊ុំ ហួងទ្រី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្សវិទ្យាល័យច្បារអំពៅ ថ្នាក់ទី១០B២(លែងចូលសាលាតាំងពីឆ្នាំ២០១៦)ស្នាក់នៅផ្ទះលេខ១១២ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ប្រភេទមុខសញ្ញាថ្មី អ្នកធ្វើសកម្មភាពឆក់ ទី២-ឈ្មោះ ហេង ឆេងឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ បុគ្គលិកហាងនិមលសាច់អាំងកោះពេជ្រ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិកោះនរា សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ ប្រភេទមុខសញ្ញាថ្មី អ្នកបើកម៉ូតូដឹកជនដៃដល់។
វត្ថុតាងចាប់យកៈ រួមមានមធ្យោបាយធ្វើសកម្មភាពម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ លេខតួ-លេខម៉ាស៊ីន ៩៦៤៥៣៩៣ ពាក់ស្លាកលេខភ្នំពេញ ១DD-៧៩២៨ ស្នាប់ដែ ធ្វើពីដែក ចំនួន០១ ទូរស័ព្ទដៃម៉ាកIPhone 5 ពណ៌ស ស៊ីមកាតលេខ ០៩៦ ២០៣០១១២ មួយគ្រឿង របស់ជនរងគ្រោះ។ ជនរងគ្រោះឈ្មោះ ហួត ស្រីរ័ត្ន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូណាហ្គា ស្នាក់នៅផ្ទះលេខ៧AE០ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕