ស្នងការ​ខេត្ត​ត្បូងឃ្មុំ​ សាធារណៈជន​ប្រាប់​ទីតាំង​ដែល​មេចោរ​ប្លន់​និង​ផ្តល់រង្វាន់​ជូន​

19-January-2018 | ដោយ ពលមនសិការ

ត្បូងឃ្មុំ​ ៖​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ លោក​ឧត្តមសេនីយ៍ទោ​ បែន​ រ័​ត្ន​ នៅ​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៨​នេះ​ បាន​ប្រកាស​ឲ្យ​សាធារណជន​ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ សហការ​ផ្ដល់​ព័ត៌មាន​ អំពី​មេចោរ​ប្លន់​ម្នាក់​ ដែល​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​តាម​ចាប់ខ្លួន​រហូត​ដល់​ទៅ​៣​ដីការ​ ហើយ​បើសិនជា​ចាប់​ឃាត់ខ្លួន​មេចោរ​រូប​នោះ​បាន​ លោក​នឹង​ផ្ដល់​ជូន​នូវ​រង្វាន់​ចំនួន​២​លាន​រៀល​ផង​ដែរ​។​

​មេចោរ​ប្លន់​ដែល​ត្រូវ​បាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន​នេះ​ មានឈ្មោះ​ ហ៊​ន់​ បូ​រ៉ា​ ហៅ​ ប៉ែល​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ នៅ​ភូមិ​ផ្លូ​ង​ III​ ឃុំ​កំ​ពាន់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​

​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បាន​បញ្ជាក់​ប្រាប់​ថា​ «​បើសិន​លោក​-​អ្នក​នាង​ ទទួល​បាន​ព័ត៌មាន​ជាក់លាក់​ នៃ​ការ​លាក់ខ្លួន​ របស់​មេចោរ​ប្លន់​រូប​នេះ​ ដែល​ធ្វើ​ឲ្យ​កម្លាំង​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ឈាន​ទៅ​ចាប់ខ្លួន​បាន​សម្រេច​ ខ្ញុំ​នឹង​ជូន​រង្វាន់​២​លាន​រៀល​ ព្រមទាំង​ធានា​លាក់​ការ​សម្ងាត់​ ដើម្បី​សុវត្ថិភាព​ដល់​អ្នក​ផ្តល់​ព័ត​មាន​ផង​ដែរ​»​។​

​លោកស្នងការ​បញ្ជាក់​ទៀត​ថា​ ដើម្បី​ឲ្យ​មាន​ភាព​ងាយស្រួល​ លោក​-​អ្នក​នាង​ អាច​បញ្ជូន​ព័ត៌មាន​ តាម​ Messenger​ ឬ​ទូរស័ព្ទ​មក​លេខ​០១២​ ៩៨៣​ ៥៨៥​ ឬ​០៨៨​ ៨៩៤​ ៥៩៣៥​ ឬ​០៧៧​ ៧៧០៩៧៧​ ឬ​០៨៨​ ២៦​ ២២២២២​ យើងខ្ញុំ​រង់ចាំ​ទទួល​គ្រប់​វិនាទី​ ដោយ​សោមនស្ស​រីករាយ​៕


ចំនួនអ្នកទស្សនា

    20639137

  • ថ្ងៃនេះ2081
  • ម្សិលមិញ12921
  • សប្តាហ៍នេះ2081
  • ខែនេះ196681
  • ឆ្នាំនេះ196681
  • សរុប20639137