ភ្នំពេញ ៖ ក្រោយពីការស្រាវជ្រាវកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែងពាក់ព័ន្ធករណីពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនខុសច្បាប់។ ហេតុការណ៍បង្ក្រាបករណីគ្រឿងញៀនខាងលើបានធ្វើឡើងនៅ
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១និង១៥នាទីរំលងអាធ្រាត្រ នៅចំណុផ្លូវបេតុងក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌបានឲ្យដឹងថាជនសង្ស័យ ឈ្មោះ ពៅ ប៊ុនលី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករសំណង់។
សម្ភារៈដកហូតរួមមានៈ ក្រាមពណ៌ស ថ្លាចំនួន១១កញ្ចប់ ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវកម្លាំងជំនាញកំពុងកសាងឯកសារបញ្ជូនទៅសាលាដំបូងដើម្បីបន្តអនុវត្តតាមនីតិវិធី ៕