ជនសង្ស័យ​ ២​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​ ករណី​រំលោភ​សេពសន្ថវៈ​

19-January-2018 | ដោយ ពលមនសិការ

ត្បូងឃ្មុំ​ ៖​ ជនសង្ស័យ​ ២​នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​(​រំលោភ​បូក​)​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ត្រពាំង​ផ្លុ​ង​ ឃាត់ខ្លួន​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​ភូមិ​ត្រពាំង​រំ​សែង​ ឃុំ​ត្រពាំង​ផ្លុ​ង​ ស្រុក​ពញាក្រែក​។​

​លោក​អនុសេនីយ៍ទោ​ ឈួ​ន​ វុ​ទ្ធី​ អធិការរង​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ សេង​ ធឿ​ន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​គោ​គ​ទី​ ឃុំ​ចក​ ស្រុក​អូ​រាំង​ឪ​ ទី​២-​ឈ្មោះ​ ស៊ី​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ជី​ពូ​ ឃុំ​ចក​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​។​

​ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​រំលោភ​សេពសន្ថវៈ​(​រំលោភ​បូក​)​ កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ លើ​នារី​រង​គ្រោះ​ ឈ្មោះ​ ភ​ ស​ ភ​ អាយុ​១៦​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​រំ​សែង​ ឃុំ​ត្រពាំង​ផ្លុ​ង​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កម្លាំង​ជំនាញ​កំពុង​កសាង​ឯកសារ​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20639207

  • ថ្ងៃនេះ2151
  • ម្សិលមិញ12921
  • សប្តាហ៍នេះ2151
  • ខែនេះ196751
  • ឆ្នាំនេះ196751
  • សរុប20639207