ព្រះសីហនុ ៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងព្រះសីហនុឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៨ វេលាម៉ោង ២២និង៣០ នាទី ស្ថិតនៅក្រុម ១៥ ភូមិ០៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុបានឲ្យដឹងថាជនសង្ស័យទី១- ឈ្មោះ សៀង ហៃ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ ទីលំនៅបច្ចុប្បន្ន ក្រុមទី ២២ ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ទី២- ឈ្មោះ ហែម សារុំ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ក្រុម ៤ ភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ។
វត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់ធំ ទូរស័ព្ទ ០៣ គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕