នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ បង្ក​ហិង្សា​ដោយ​ចេតនា​

19-January-2018 | ដោយ ពលមនសិការ

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ២​នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​(​ប្រើ​ដាវ​កែ​ច្នៃ​កាប់​ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ក្បាល​ដេរ​ចំនួន​៥​ថ្នេរ​ )​។​ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​កាលពី​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០២​និង​៣០​នាទី​ នៅ​ចំណុច​ក្រោយ​ផ្សារ​ជិន​ជូ​រី​ ផ្លូវ​២០០៤​ សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ហេង​ ប៊ុ​ន​ណា​ ភេទ​ប្រុស​ ១៨​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវ​លេខ​៦A​ ភូមិ​ព្រែក​អញ្ចាញ​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​ ម​ខ​កំពូល​ ខេត្តកណ្តាល​ អ្នក​បើក​ម៉ូតូឌុប​ជន​ដៃដល់​ ទី​២-​ឈ្មោះ​ សំណាង​ ម៉ូ​រ៉ា​ឌី​ណុ​ល​ ភេទ​ប្រុស​ ១៨​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ រត់​តុ​នៅ​ភោជនីយដ្ឋាន​ង៉​ន​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវលំ​ ភូមិ​តា​ងួ​ន​ សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ជន​ដៃដល់​(​អ្នក​កាន់​ដាវ​កាប់​លើ​ជន​រង​គ្រោះ​)​។​

​វត្ថុ​តាង​ចាប់​យកៈ​ ម៉ូតូ​ម៉ាក​ហុងដា​ សេ​១១០​ ពណ៌​ខ្មៅ​ សេរី​ឆ្នាំ​ ២០១២​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៨០១៨៥០២​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១BW-០៧៩៣,​ ដាវ​កែ​ច្នៃ​ ធ្វើ​ពី​ដែក​ ប្រវែង​ ០៥,២៤​ ម៉ែត្រ​។​

​ជន​រង​គ្រោះ​ ឈ្មោះ​ ផល​ សុធា​ ភេទ​ ប្រុស​ អាយុ​ ២៤​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​រោងចក្រ​ ស្នាក់​នៅផ្ទះ​ជួល​ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោម​ចៅ​៣​ ខ​ណ្ជ​ពោធិ​សែន​ជ័យ​ រង​របួស​ក្បាល​ ដេរ​ចំនួន​ ៥​ ថ្នេរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​រៀបចំ​សំណុំរឿង​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ និ​តិ​វិធី​ ៕


ចំនួនអ្នកទស្សនា

    20639057

  • ថ្ងៃនេះ2001
  • ម្សិលមិញ12921
  • សប្តាហ៍នេះ2001
  • ខែនេះ196601
  • ឆ្នាំនេះ196601
  • សរុប20639057