ព្រះសីហនុ ៖ កម្លាំងនគរបាលស្រុកព្រៃនប់បានឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់។ ហេតុការណ៍ចាប់ខ្លួនជនសង្ស័យខាងលើកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រែកផ្អាវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យទី១- ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅវត្តទួលកែវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ លោកសង្ឃ ទី២-ឈ្មោះ ពៅ ទីវ័ន្ថ អាយុ២៩ឆ្នាំ មានទីលំនៅវត្តទូលកែវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរលោកសង្ឃ។
វត្ថុតាងដកហូតបាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន២៣កញ្ចប់(តូច២១កញ្ចប់) ធំ០២កញ្ចប់ ទូរស័ព្ទ ០២ គ្រឿង។
កម្លាំងជំនាញនៃអធិការដ្ឋានស្រុកព្រៃនប់រងចាំក្រសួងធម្មការស្រុកមកធ្វើរការផ្សឹករួចរាល់ទើបកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋាន ៕