ឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអន្លង់វែង ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើកូនចុងរបស់ខ្លួន។ ការឃាត់ខ្លួនខាងលើបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៦និង៥០នាទី នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។
លោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ អធិការនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថាជនសង្ស័យឈ្មោះ ប្រាក់ អ៊ាន ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំ/ស្រុកអន្លង់វែង មុខរបរជាអ្នក សារព័ត៌មានបន្ទាយស្រី។ បានចាប់រំលោភសេពសន្ថវៈបានសម្រេច ទៅលើក្មេងស្រីរងគ្រោះ ជាកូនចុងរបស់ខ្លួន ឈ្មោះ ព ស ណ អាយុ១៣ ឆ្នាំ រស់នៅផ្ទះជាមួយគ្នា មុខរបរសិស្សថ្នាក់ទី៧។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីច្បាប់ ៕