សង្វៀន​បញ្ជល់​ មាន់​មួយ​កន្លែង​ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់​ ចុះ​បង្ក្រាប​

20-January-2018 | ដោយ ពលមនសិការ

ព្រះ​សីហ​នុ​ ៖​ លោក​វរសេនីយ៍ឯក​ ហ៊ីង​ ច័ន្ទ​រិ​ទ្ធ​ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ បាន​ចាត់​ឲ្យ​ លោក​វរសេនីយ៍ត្រី​ ហួ​ យ៉ៃ​ អធិការរង​ទទួល​ ការងារ​យុត្តិធម៌​ និង​ លោក​អនុសេនីយ៍ឯក​ សួន​ រ៉ា​ឌី​ អធិការរង​ ទទួល​ការងារ​គ្រប់គ្រង​កម្លាំង​អន្តរាគមន៍​ពិសេស​ បាន​ដឹកនាំ​កម្លាំង​ ចុះ​ទៅ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​សង្វៀន​បញ្ជល់មាន់​)​មួយ​កន្លែង​ នៅ​ចំណុច​ ខាង​មុខ​ផ្ទះ​របស់​ឈ្មោះ​ ខេ​ម​ ស្ថិត​ក្នុងភូមិ​អូរ​ចំណារ​ ឃុំ​អូរ​ឧកញ៉ា​ហេង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​ ប្រមាណ​១១​និង​៣០​ នាទី​ថ្ងៃ​ទី​២០​ ខែ​ មក​រា​ ឆ្នាំ​២០១៨​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​បាន​ដកហូតៈ​ មាន់​ជល់​ ចំនួន​៨​ ក្បាល​ ស៊ុម​ក្រុងមាន់​ ចំនួន​៧​ ជញ្ជីង​ថ្លឹង​មាន់​១​ និង​ ស្កុ​តរុំ​មួយ​ចំនួន​។​ រីឯ​អ្នកលេង​បាន​រត់គេច​ខ្លួន​បាត់​អស់​។ បច្ចុប្បន្ន​វត្ថុ​តាង​យើង​បាន​យក​មក​រក្សា​ទុក​នៅ​ អិ​ធិ​ការដ្ឋាន​ស្រុក​ព្រៃ​នប់​ ៕

ចំនួនអ្នកទស្សនា

    20638427

  • ថ្ងៃនេះ1371
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1371
  • ខែនេះ195971
  • ឆ្នាំនេះ195971
  • សរុប20638427