ភ្នំពេញ ៖ លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងខណ្ឌច្បារអំពៅបានឲ្យដឹងថាជនសង្ស័យ៣នាក់ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ២ករណីផ្សេងគ្នា។
ករណីទី១ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ម៉ោង១១និង៣០នាទី សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិ លេខ១ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទី១-ឈ្មោះ ឈឺន ទីណា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ វ៉ាន់ មុនី ភេទប្រុស អាយុ១៥ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករសំណង់។ ទាំង២នាក់ ស្នាក់នៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
វត្ថុតាងដកហូតមានៈ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច ម៉ូតូ០១គ្រឿង ម៉ាកហុងដាគុបមូល សេ៥០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ លេខតួ ១៧៩៩៦៤៤ លេខម៉ាស៊ីន ៩១០៥៣៣០។
ករណីទី២ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ២១និង៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាត់ញៀន។
ជនសង្ស័យឈ្មោះ សុខ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។
ដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) ០២កញ្ចប់ថង់តូច ទូរស័ព្ទដៃ១គ្រឿងម៉ាកណូគាពណ៌ខ្មៅ ម៉ូតូ១គ្រឿងម៉ាកហុងដា សេ១០០កូរ៉េ ពណ៌ ក្រហមពាក់ស្លាកលេខ ភ្នំពេញ1AK-3973 លេខម៉ាស៊ីន២៦៥២៦២។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌច្បារអំពៅ ដើម្បីកសាងឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕