សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​វត្ដ​ព្រែក​ក្ដាម​ស្រុក​ពញាឮ​ ​បង្ក​មានការ​ភ្ញាក់​ផ្អើល

22-January-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖​ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​សាលា​បុណ្យ​ វត្ដ​ព្រែក​ក្ដាម​២​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេ​ល​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​ព្រែក​ក្ដាម​២​ ឃុំ​កោះ​ចិន​ ស្រុក​ពញាឮ​ ខេត្ដកណ្ដាល​ ។​

​មន្ដ្រី​នគរបាល​ផ្នែក​កោសល្យ​វិ​ច្ច័​យ​ស្រុក​ពញាឮ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មិន​ស្គាល់​អត្ដសញ្ញាណ​ ភេទ​ប្រុស​ អាយុ​ ប្រហែល​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានកំ​ពស់​១,៦៨​ម៉ែត្រ​ សម្បុរ​សណ្ដែកបាយ​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៦​ល្ងាច​ ជន​រង​គ្រោះ​មិនដឹង​ជា​មកពីណា​នោះ​ទេ​ បាន​ដើរ​ចូល​មក​ក្នុង​វត្ត​ រួច​សុំ​ព្រះសង្ឃ​សម្រាក​ ភ្លាម​នោះ​ព្រះសង្ឃ​ក៏​ឲ្យ​សម្រាក​នៅ​ក្នុង​សាលា​បុណ្យ​ លុះ​មក​ដល់​ម៉ោង​ប្រហែល​៥​ភ្លឺ​ មាន​លោកយាយ​ម្នាក់​បាន​មក​បោសសម្អាត​ក្នុង​សាលា​បុណ្យ​ ក៏​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ បាត់​ទៅ​ហើយ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​និង​រាយការណ៍​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កោះ​ចិន​ដើម្បី​មក​ធ្វើការ​ពិនិត្យ​។​ ក្រោយ​ពី​ទទួល​ព័ត៌មាន​ថា​មាន​មនុស្ស​ដេក​ស្លាប់​ ភ្លាម​នោះ​សមត្ថកិច្ច​ប៉ុស្ដិ៍​ក៏​បាន​រាយការណ៍​បន្ដ​ទៅ​កម្លាំង​ជំនាញ​ បាន​ចុះ​មក​កន្លែង​កើតហេតុ​ដោយ​មានការ​ចូលរួម​ពី​លោក​មេឃុំ​ ,​គ្រូពេទ្យ​ និង​មេ​ភូមិ​ ពិនិត្យ​រួច​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ដេក​ស្លាប់​ពិតប្រាកដ​មែន​។​ បើ​តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​វិញ​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ធ្លាយ​ក្រពះ​។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​អាជ្ញាធរ​ដែនដី​ និង​គណៈកម្មការ​តំកល់​ទុក​នៅ​ក្នុង​វត្ដ​ដើម្បី​រក​កន្លែង​បញ្ចុះ​ និង​ស្វែងរក​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ចំនួនអ្នកទស្សនា

    20638697

  • ថ្ងៃនេះ1641
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1641
  • ខែនេះ196241
  • ឆ្នាំនេះ196241
  • សរុប20638697