ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​បណ្ដាល​ឲ្យ​ដួល​ខ្លួនឯង​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​ស្រុក​ល្វាឯម​

22-January-2018 | ដោយ ពលមនសិការ

កណ្ដាល​ ៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ស៊ី​ការ​គេ​ក្នុងភូមិ​មិន​ប្រយ័ត្ន​ បណ្ដាល​ឲ្យ​ដួល​ធ្លាក់​ផ្លូវ​ចូល​ក្នុង​គុម្ព​ចេក​ ស្លាប់​ភ្លាមៗ​ដោយ​ពុំ​មាន​នរណា​ម្នាក់​ដឹង​នោះ​ទេ​ លុះ​ព្រឹក​ឡើង​ទើប​គេ​ប្រទះ​ឃើញ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​បឹង​គ្រំ​ក្រោម​ ឃុំ​បឹង​គ្រំ​ ស្រុក​ល្វាឯម​ ខេត្តកណ្ដាល​ ។​

មន្ដ្រី​នគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​ ទៀង​ នី​ន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​មេ​ចុងភៅ​ មាន​ទីលំនៅ​ភូមិ​ល្វា​សរលើ​ ឃុំ​ល្វា​សរ​ ស្រុក​ល្វាឯម​ ខេត្តកណ្ដាល​ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1DP-0786​ ។​

​ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​ជន​រង​គ្រោះ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​មង្គលការ​គេ​នៅ​ក្នុងភូមិ​ លុះ​ត្រឡប់​មក​វិញ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដោយ​ពុំ​ប្រយ័ត្ន​នោះ​ទេ​ ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ជន​រង​គ្រោះ​បាន​ដួល​រួច​ធ្លាក់​ចូល​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ បណ្ដាល​ឲ្យ​ស្លាប់​ដោយ​ពុំ​មាន​នរណា​ម្នាក់​ដឹង​នោះ​ទេ​។​ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៨​ ទើប​មាន​គេ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ក្បែរ​គុម្ព​ចេក​ ភ្លាម​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល​ឡើង​និង​រាយការណ៍​ជូន​សមត្ថកិច្ច​មក​ធ្វើការ​ពិនិត្យ​និង​កោសល្យ​វិ​ច្ច័​យ​រួច​បញ្ជាក់​ថា​ ជន​រង​គ្រោះ​រង​គ្រោះ​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ដួល​ដោយ​ខ្លួនឯង​ប្រាកដ​មែន​។​ ចំណែកឯ​សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ 


ចំនួនអ្នកទស្សនា

    20638777

  • ថ្ងៃនេះ1721
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1721
  • ខែនេះ196321
  • ឆ្នាំនេះ196321
  • សរុប20638777