រថយន្ត​ដឹក​អំពៅ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ធ្លាក់​ស្នាមភ្លោះ​ស្លាប់​ម្នាក់​ របួសធ្ងន់​ស្រាល​៣​នាក់​

22-January-2018 | ដោយ ពលមនសិការ

ពោធិ៍សាត់​ ៖​ រថយន្ត​មួយ​គ្រឿង​ បាន​ចរាចរណ៍​លើ​ផ្លូវជាតិ​លេខ​៥៥​ ដឹក​អំពៅ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ដោយ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ ក៏​បាន​វេ​ចង្កូត​ធ្លាក់​ផ្លូវ​ស្នាមភ្លោះ​ក្រឡាប់​ស្លាប់​ម្នាក់​ របួសធ្ងន់​និង​ស្រាល​៣​នាក់​។​

​ឧប្បហេតុ​ក្រឡាប់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២​និង​១៤​នាទី​ទាប​ភ្លឺ​ នៅ​ចំណុច​ចិន​យំ​ ភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោ​យ​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​។​

​លោក​ធៀង​ ឡេ​ង​ អធិការ​នគ​បាល​ស្រុក​វាល​វែង​បាន​ប្រាប់​ថា​ មាន​គ្រោះថ្នាក់​ចរាចរណ៍​១​លើក​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ៤,៥​តោន​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ 3A-0097​ បាន​ក្រឡាប់​ខ្លួនឯង​ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ របួសធ្ងន់​ម្នាក់​ ស្រាល​២​នាក់​ ខូច​រថយន្ត​ធំ​១​គ្រឿង​។​

​លោក​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំងនោះ​ មានឈ្មោះ​ដូច​ខាងក្រោម​ ទី​១-​អ្នកបើកបរ​ឈ្មោះ​ ជួន​ ជឿន​អាយុ​៥៥​ឆ្នាំ​ ភេទ​ប្រុស​ នៅ​ភូមិ​ទេព​អ​ជូន​ ឃុំ​កោះ​ខែល​ស្រុក​ស្អាង​ ខេត្តកណ្តាល​ របួសស្រាល​ មុខរបរ​កសិករ​ ទី​២-​ អ្នក​រួម​ដំណើរ​ឈ្មោះ​ ជឿន​ វិ​សិត​ អាយុ​២៨​ឆ្នាំ​ ភេទ​ប្រុស​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​របួសស្រាល​មុខរបរ​កសិករ​ ទី​៣-​ឈ្មោះ​ អ្នក​រួម​ដំណើរ​ អាត់​ ពៅ​ អាយុ​៥២​ឆ្នាំ​ ភេទ​ស្រី​ នៅ​ភូមិ​ឃ​ឃុំ​ជាមួយ​គ្នា​របួសធ្ងន់​កសិករ​ និង​ទី​៤-​អ្នក​រួម​ដំណើ​ ឈ្មោះ​ ផល​ អាយុ​២៣​ឆ្នាំ​ នៅ​វត្ត​ស្វាយ​ជួ​ ភូមិ​ស្វាយ​ជួ​ ឃុំ​កោះ​ខែល​ស្រុក​ស្អាង​ ខេត្តកណ្តាល​ មុខរបរ​កសិករ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ជន​រង​គ្រោះ​បញ្ជូន​ទៅ​ពេទ្យ​ខេត្តពោធិសាត់​។​សាកសព​រង់ចាំ​ប្រគល់​ជូន​សាច់ញាតិ​រថយន្ត​សមត្ថកិច្ច​យើង​កំពុង​គ្រប់គ្រង​រង់ចាំ​ដោះស្រាយ​ ដោយ​ករណី​នេះ​ គឺ​មូលហេតុ​ហេតុ​ខូច​ហ្វ្រាំ​ជាន​មិន​ស៊ី​ ៕​ 

ចំនួនអ្នកទស្សនា

    20638327

  • ថ្ងៃនេះ1271
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1271
  • ខែនេះ195871
  • ឆ្នាំនេះ195871
  • សរុប20638327