ប៉ៃលិន ៖ ស្ត្រីម្នាក់ត្រូវបានប្រទះឃើញស្លាប់ កាលពីវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅក្នុងទឹកដីប្រទេសថៃ ត្រង់ចំណុចជិតកុងត្រូលទឹកដីប្រទេសថៃ (នៅចិញ្ចើមផ្លូវ)។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ សោម ណារិន ភេទស្រី អាយុ ៤៧ឆ្នាំ មានស្រុកកំណើតភូមិស្វាយប៉ោ ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។
បច្ចុប្បន្នរស់នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ តាមការសាកសួររឿងហេតុបានឲ្យដឹងថាជនរងគ្រោះមានជំងឺជាប់ប្រចាំកាយ ឧស្សាហ៍ទៅបើកថ្នាំនៅឯប្រទេសថៃ លុះមកដល់ចំណុចកើតហេតុខាងលើក៏បានដួលស្លាប់នៅនឹងកន្លែង។ ក្រោយមកក្រុមគ្រួសារ សពក៏បានរករថយន្តដឹកទៅស្រុកកំណើតរបស់ខ្លួន វិញដើម្បីធ្វើបុណ្យតាមប្រពៃណី ៕