កំពង់ស្ពឺ ៖ នៅថៃ្ងទី២៣ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងការិយាល័យជំនាញអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានទទួលនូវ អត្ដសញ្ញាណប័ណ្ណ ប្រភេទថ្មី សញ្ជាតិខ្មែរ បោះពុម្ព(ថ្មី) ពី អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម សរុបចំនួន ៦៩៧សន្លឹក។
យោងតាមប្រសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្ដ សូមឲ្យក្រុមការងារធ្វើការបែងចែកទៅតាមបណ្ដាក្រុង-ស្រុក ដើម្បីផ្ដល់ជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដើម្បីបាន ប្រើប្រាស់ សំណូមពរដល់បងប្អូនដែលបាត់ ធ្វើយូមិនទាន់ទទួលបានសូមអញ្ជើញមកទំនាក់ទំនង ជាមួយក្រុមជំនាញ រាល់ពេលម៉ោងធ្វើការ នៅប៉ុស្ដិ៍រដ្ឋបាល អធិការដ្ឋានស្រុកក្រុង និងការិយាល័យជំនាញខេត្ដ ៕