ភ្នំពេញ ៖ កម្លាំងល្បាតនគរខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០១និង១៥ នៅចំណុចមុខផ្ទះលេខ ១២៣អឺសឺរ៉ូ ផ្លូវ ១០៧ ភូមិ ១ សង្កាត់ អូរឫស្សីទី១ ខណ្ឌ៧មករា។
លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការខណ្ឌបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ គួច ផេងឡេង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចំការ ទីលំនៅផ្ទះលេខ ១០អឺ០ ផ្លូវ១១១ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា, ទី២-ឈ្មោះ យ៉ាវ ចន្ថា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ទីលំនៅផ្ទះលេខ ១០៧ ផ្លូវជាតិ៥ សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ និងទី៣-ឈ្មោះ ផឹត ឆេង ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ទីលំនៅផ្ទះលេខ ៥៣បេអឺ០ ផ្លូវ ១៤បេ សង្កាត់ ដង្កោ ខណ្ឌដង្កោ។
វត្ថុតាងដកហូត៖ ម្សៅហ្មតពណ៌ ស ០១ កញ្ចប់តូច ។ បច្ចុប្បន្ន ជនប្រើប្រាស់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ៕