ទី​តាំ​ងផលិត​ប៊ី​ចេ​ង​ក្លែងក្លាយ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ នៅ​ខណ្ឌ​៧​មក​រា​

24-January-2018 | ដោយ ពលមនសិការ

ភ្នំពេញ​ ៖​ យោង​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ អគ្គស្នងការ​នគ​បាល​ជាតិ​ និង​ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក​ ចាន់​ វ៉ា​ន់​ធឿ​ន​ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ​ កិច្ច​ និង​យោង​តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ thai​ fermentation​ industry​ co.ltd​ និង​ផ្អែក​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ​នាយកដ្ឋាន​នគរ​ បាល​ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​។​

​កាលពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨​ កម្លាំង​នាយកដ្ឋាន​នគរ​ បាល​ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​ សហការ​ជា​ មួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ និង​អាជ្ញាធរ​មូលដ្ឋាន​ ក្រោម​ការ​ សម្របសម្រួល​នីតិវិធី​ពី​លោក​ លី​ សុ​ផា​ណា​ ព្រះ​ រាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ ភ្នំពេញ​ បាន​ចុះ​ធ្វើការ​បង្ក្រាប​ករណី​វេច​ខ្ចប់​ ស្តុក​ចែកចាយ​ ប៊ី​ចេ​ង​ក្លែងក្លាយ​សញ្ញា​រូប​វែក​ចំនួន​ ៣​ទីតាំង​ រួម​មានៈ​

​ទីតាំង​ទី​១៖​នៅ​ចំណុច​ផ្ទះ​លេខ​២៣​ ផ្លូវ​១២៥​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​ ៧​មក​រា​ រាជធានី​ភ្នំពេញ​។​

​ទីតាំង​ទី​២​ ៖​ នៅ​ចំណុច​ផ្ទះ​១៤​បេ​ ផ្លូវ​១៤១​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ។​

​ទីតាំង​ទី​៣​ ៖​ នៅ​ចំណុច​ផ្ទះ​១០​ ផ្លូវ​១៤១​ សង្កាត់​បឹង​ ព្រលឹត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ បង្ក្រាប​នោះ​ សមត្ថកិច្ច​ចម្រុះ​ បាន​ធ្វើការ​ត្រួត​ ពិនិត្យ​ឆែកឆេរ​ជាក់ស្តែង​ រក​ឃើញ​។​

​នៅ​ទីតាំង​ទី​១៖​ផ្ទះ​លេខ​២៣​ ផ្លូវ​១២៥​ មាន​ប៊ី​ចេ​ង​ក្លែងក្លាយ​ចំនួន​ ៥៣​បេ​ ស្មើ​១,៣៦៤​គីឡូក្រាម​,​ ប៊ី​ចេ​ង​មិន​ទាន់​វេច​ខ្ចប់​ចំនួន​៧៦​បេ​ ស្មើ​១,៨៩៨​គីឡូក្រាម​,​ សំបក​វេច​ខ្ចប់​ទំងន់​ ៩៩​គីឡូក្រាម​,​ ម៉ាស៊ីន​អ៊ុត​មាត់​ថង់​មួយ​ គ្រឿង​,​ ម៉ាស៊ីន​វេច​ខ្ចប់​ មួយ​គ្រឿង​។​

​នៅ​ទីតាំង​ទី​២​ ៖​ ផ្ទះ​លេខ​១៤​បេ​ ផ្លូវ​១៤១​ មាន​ប៊ី​ចេ​ង​ក្លែងក្លាយ​ចំនួន​៨០០​កញ្ចប់​តូច​ស្មើ​ ២៧៥​គីឡូក្រាម​ និង​សំបក​ខ្ចប់​មួយ​ចំនួន​ទៀត​។​

​ដោយឡែក​នៅ​ទី​ តាំងទី​៣​ ផ្ទះ​លេខ​១០​ ផ្លូវ​ ១៤១​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ មាន​ប៊ី​ចេ​ង​ក្លែង​ ក្លាយ​ទម្ងន់​ ៧,៤៦៧​គីឡូក្រាម​ សំបក​ថង់​វេច​ខ្ចប់​ទំងន់​ ២៦៨​គីឡូក្រាម​ ម៉ាស៊ីន​អ៊ុត​មាត់​ថង់​ចំនួន​មួយ​គ្រឿង​,​ ម៉ាស៊ីនដេរ​បាវ​មួយ​ គ្រឿង​ និង​ជញ្ជីង​ចំនួន​ ២​គ្រឿង​។​ ​សរុប​ប៊ី​ចេ​ង​ក្លែង​ ក្លាយ​ទម្ងន់​ទាំងអស់​១១,០០៤​គីឡូក្រាម​និង​សំបក​ថង់​វេច​ខ្ចប់​ទម្ងន់​ ៣៦៧​គីឡូក្រាម​។​

​ចំពោះ​វត្ថុ​តាង​ទាំង​ អស់​ខាងលើ​ លោក​ព្រះ​ រាជអាជ្ញា​រង​ លី​ សុ​ផា​ណា​ បាន​សម្រេច​ឲ្យ​ដក​ ហូត​យក​មក​រក្សា​ទុក​នៅ​នាយកដ្ឋាន​នគរបាល​ប្រ​ ឆាំង​បទល្មើស​សេដ្ឋកិច្ច​ និង​បាន​នាំ​ម្ចាស់​ទីតាំង​ទាំង​ ២​មក​នាយកដ្ឋាន​ ដើម្បី​បន្ត​នីតិវិធី​ ៕

ចំនួនអ្នកទស្សនា

    20638777

  • ថ្ងៃនេះ1721
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1721
  • ខែនេះ196321
  • ឆ្នាំនេះ196321
  • សរុប20638777