លោកស្នងការ​ខេត្ត​ អញ្ជើញ​ចូលរួម​ពិធី​បើក​ វគ្គ​ហ្វឹកហាត់​ក្បាច់​គុណ​តេ​ក្វា​ន់​ដូ​

24-January-2018 | ដោយ ពលមនសិការ

​កំពង់ស្ពឺ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៨ ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ បាន​ធ្វើ​ពិធី​បើក​
​វគ្គ​ហ្វឹកហាត់​ក្បាច់​គុណ​តេ​ក្វា​ន់​ដូ​ ដល់​កងកម្លាំង​នគរបាល​តាម​ការិយាល័យ​ជំនាញ​ចំណុះ​ផែន​មួយ​ចំនួន​(​ព្រហ្មទណ្ឌ​,​ ចរាចរណ៍​,​ ប្រឆាំង​បទល្មើស​,​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​)ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ត្រី​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ត​ និង​បានការ​អញ្ជើញ​ចូលរួម​ពី​លោក​ លោកស្រី​ ស្នងការ​រង​ លោក​អធិការ​ក្រុង​.​ស្រុក​ទាំង​ ០៨​ បានការ​ជួយ​ជា​គ្រូ​បង្គោល​មាន​លោកគ្រូ​បង្វឹក​នៅ​ ខ្លឹ​ប​តេ​ក្វា​ន់​ដូ​ពន្លឺ​ថ្មី​ខេត្ដ​ អង្គភាព​អន្ដរាគមន៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ គ្រូបង្វឹក​ប្រចាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ សរុប​ចំនួន​ ៥៧​ នាក់​ (​សិក្ខាកាម​ ៣៥​ នាក់​ ស្រី​ ៧​ នាក់​)​។​

​តាម​ការ​បញ្ជាក់​ពី​លោកស្នងការ​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បង្ហាត់​ក្បាច់​គុណ​នោះ​គឺ​ដើម្បី​បង្កើន​សមត្ថភាព​ផ្នែក​កម្លាំងកាយ​
​សម្បទា​រឹង​មាំ​ ប្រាជ្ញា​ស្មារតី​ លំ​ហាត់ប្រាណ​ដល់​កងកម្លាំង​នគរបាល​ពិសេស​រួមចំណែក​ថែរក្សា​សុខភាព​ទៀត​ផង​។​

​ជា​ការ​ផ្ដាំផ្ញើរ​លោកស្នងការ​ណែនាំ​ក្រើន​រលឹក​ដល់​សិក្ខាកាម​ទាំងអស់​ ត្រូវ​តែ​ខិតខំ​យកចិត្តទុកដាក់​ ហ្វឹកហាត់​អោយ​ចេះ​ចាំ​ស្ទាត់​លើ​មេរៀន​ជំនាញ​ដែល​លោកគ្រូ​ បាន​បង្ហាត់បង្រៀន​ ក្នុង​ពិធី​នោះ​លោកស្នងការ​ក៏​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​មួយ​ចំនួន​ជូន​ដល់​លោកគ្រូ​ រួម​មាន​ ឧបករណ៍​ហ្វឹកហាត់​ ទឹកបរិសុទ្ធ​ ទឹកក្រូច​ ភេសជ្ជៈ​ខា​រា​បាវ​ និង​ថវិកា​ មួយ​ចំនួន​ ៕

ចំនួនអ្នកទស្សនា

    20638527

  • ថ្ងៃនេះ1471
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1471
  • ខែនេះ196071
  • ឆ្នាំនេះ196071
  • សរុប20638527