បាត់ដំបង ៖ កម្លាំងនគរបាលស្រុកសំពៅលូនបានចុះបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិកូនភ្នំ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
លោកវីរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការស្រុកបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម៉ូតូ០៥គ្រឿង ចង្រានហ្គាស១ មាន់១៥ក្បាល់ អ្នកលេងចំនួន៣នាក់ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីកសាងឯកសារចាត់ការតាមនិតិវិធីច្បាប់ ៕