បាត់ដំបង ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយមានខ្សែចងដៃ និងចងកព័ទមកក្រោយសង្ស័យជាករណីឃាត់កម្ម។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំនុចបឹងអំពិល ភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថាអ្នកភូមិធ្វើស្រែនៅទៅទីនោះបានប្រទះឃើញមានមនុស្សស្លាប់ដោយចងដៃចងកព័ទមកក្រោយហើយក៏រត់មករាយការណ៍ជូនសមត្ថកិច្ច។ បច្ចុប្បន្នជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយកម្លាំងជំនាញកំពុងធ្វើកោសល្យវិច្ច័យ និងស្វែងរកសាចញាតិ ៕