នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​

24-January-2018 | ដោយ ពលមនសិការ

កណ្តាល​ ៖​ កម្លាំង​នគរបាល​ស្រុក​ស្អាង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​ ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​និង​១៥​នាទី​ នៅ​ចំណុច​ ផ្ទះសំណាក់​លេខ​៦១១​ (​បន្ទប់​លេខ​៧)​ ស្ថិត​ក្នុងភូមិ​ស្វាយ​តានី​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្តកណ្ដាល​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ផៃ​ សំ​ផុ​ន​ ភេទ​ ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ កម្មករ​រោងចក្រ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដី​ឡូត៍​ ឃុំ​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្ដាល​។​

​វត្ថុ​តាង​ចាប់​យកៈ​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ថា​ជា​ សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ ចំនួន​ ០២​កញ្ចប់​ (​ធំ​ ០១​កញ្ចប់​ និង​មធ្យម​០១​កញ្ចប់​)​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​សំណាក់​លេខ​៦១១​ ថា​មាន​ករណី​ ជួញដូរ​គ្រឿងញៀន​ នៅ​ចំណុច​ផ្ទះសំណាក់​របស់​ខ្លួន​ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ព្រែក​គយ​ បាន​ទៅ​ដល់​ចំណុច​កើតហេតុ​ ធ្វើការ​ត្រួតពិនិត្យ​ជនសង្ស័យ​ឈ្មោះ​ ផៃ​ សំ​ផុ​ន​ នៅ​ក្នុង​បន្ទប់​លេខ​៧​ (​ផ្ទះសំណាក់​ខាងលើ​)​ បាន​រក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ ចំនួន​ ០២​កញ្ចប់​ នៅ​នឹង​ខ្លួន​ រួច​ឃាត់ខ្លួន​ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​សាកសួរ​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ ឈ្មោះ​ ផៃ​ សំ​ផុ​ន​ បាន​សារភាព​ថា​ គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ខាងលើ​ ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ នៅ​ចំណុច​ វាល​ខ្សាច់​ ចាក់​អង្រែ​លើ​ រាជធានី​ភ្នំពេញ​ តម្លៃ​១៥០​ដុល្លារ​ ដើម្បី​យក​ទៅ​អោយឈ្មោះ​សឿ​ន​ ចិ​ត្រា​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​សូ​ភី​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេ​ត្រ​កណ្ដាល​ ដើម្បី​លក់​បន្ដ​។​
​នៅ​វេលា​ម៉ោង​១៩​និង​៣០​នាទី​នា​ថ្ងៃ​ដដែល​លោក​លាវ​ ស្រេង​ ព្រះរាជអាជ្ញា​សាលាដំបូង​ខេ​ត្រ​កណ្ដាល​ ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕​


ចំនួនអ្នកទស្សនា

    20638367

  • ថ្ងៃនេះ1311
  • ម្សិលមិញ12921
  • សប្តាហ៍នេះ1311
  • ខែនេះ195911
  • ឆ្នាំនេះ195911
  • សរុប20638367